Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត ទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺនាថ្ងៃទី១៧ ខែមីនា នេះ

 Wednesday, 15 March 2023 14:40  |  3734 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត ទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺនាថ្ងៃទី១៧ ខែមីនា នេះ

ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះបណ្តុះវិជ្ជាជីវៈ នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នាថ្ងៃ សុក្រ ទី១៧ ខែមីនា នេះ ដោយមាន​រោងចក្រ សហគ្រាសធំៗចំនួន ៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ ពាន់នាក់។

 

គួរបញ្ជាក់ផងដែរថា ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារ​បន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្ត​ទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់​បងប្អូនកម្មករ កម្មការិនីយើងឲ្យឆាប់ទទួលបាន​ការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និង ប្រាក់ចំណូលរបស់បងប្អូន កម្មករ កម្មការិនី បន្ថែមពីលើការទទួលបាន​នូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ។

 

ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។

 

បន្ថែមលើនេះ NEA នឹងរៀបចំបញ្ជូនមជ្ឈមណ្ឌលការងារ​ចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់​មូលដ្ឋានដែលបងប្អូនកម្មករ កម្មការិនីកំពុងរស់នៅដើម្បី​កៀរគរឲ្យមានការចូលរួមកាន់តែច្រើន និងឆាប់ទទួលបាន​ការងារថ្មីតាមរយៈព្រឹត្តិការណ៍នេះ។

 

ដូច្នេះ សូមបងប្អូនកម្មករ កម្មការិនី ដែលចង់បានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ កុំភ្លេចត្រៀមចូលរួមឲ្យបានរួសរាន់ ដើម្បីដាក់ពាក្យស្វែងរកការងារធ្វើជាមួយបណ្តារោងចក្រ សហគ្រាសដែលកំពុងមាន​តម្រូវការជ្រើសរើសកម្លាំងពលកម្មជាច្រើននាក់។

 

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ 016 786655។

Image Gallery

Click to enlarge image IMG_20230315_143642_819.JPG
Click to enlarge image IMG_20230315_143645_865.JPG
Click to enlarge image IMG_20230315_143654_976.jpg
Click to enlarge image IMG_20230315_143659_629.JPG
Click to enlarge image IMG_20230315_143702_862.JPG
Click to enlarge image IMG_20230315_143707_360.JPG
Click to enlarge image IMG_20230315_143713_781.JPG
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/33-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2118.html#sigProIdbd44ff27c9

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.