Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3591

កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងការរៀបចំសន្និធិជំនាញនៅកម្ពុជា

 Tuesday, 24 March 2026 11:56  |  568 times  |   Print  |   Email
  • Image Gallery
កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងការរៀបចំសន្និធិជំនាញនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG on TVET) បានដឹកនាំកិច្ចប្រជុំក្រុមការងារ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ. ឆ្នាំ២០១៧-២០២៥ និងការរៀបចំសន្និធិជំនាញកម្ពុជា។  កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក Christian Disler នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) តំណាង SDC ជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះ និងសមាជិក សមាជិកា ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ និងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងអនុវត្តក្នុងរយៈពេលជិត១ទស្សវត្សរ៍កន្លងមកនេះដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។ 

យោងតាមរបាយការណ៍វាយតម្លៃ បានកំណត់នូវសមិទ្ធផល និងការវិភាគ ព្រមទាំងបានទាញចេញនូវឧត្តមានុវត្ត និងមេរៀន បទពិសោធល្អ ការប្រឈម និងឧបសគ្គនានាដែលបានជួបប្រទះ ដើម្បីប្រើប្រាស់ជាឧបករណ៍សម្រាប់ការបំពេញធាតុចូលសម្រាប់ការរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង២០៥០។ របាយការណ៍វាយតម្លៃនេះ នឹងត្រូវដាក់ប្រជុំពិនិត្យអនុម័តក្នុងកិច្ចប្រជុំគណៈកម្មការតាមដានវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ. ឆ្នាំ២០១៧-២០២៥ ដើម្បីដាក់ជូនគណៈកម្មាធិការជាតិបណ្តុះបណ្តាលរាយការណ៍ជូនរាជរដ្ឋាភិបាល។

 

ទន្ទឹមនេះអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុសផុលអំពីការរៀបចំសន្និធិជំនាញកម្ពុជាដែលជារបាយការណ៍លម្អិតលើស្ថិតិចំនួនសិក្ខាកាម សិស្ស និស្សិតដែលដែលទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈលើមុខជំនាញផ្សេងៗគ្រប់កម្រិត ពីគ្រប់ក្រសួង ស្ថាប័ននានា ដោយមានបែងចែកលម្អិតតាមវិស័យ មុខជំនាញ កម្រិតសិក្សា និងតាមភូមិសាស្រ្ត រាជធានី-ខេត្តទូទាំងប្រទេស ដែលជាឧបករណ៍មួយដ៏មានសារៈសំខាន់ក្នុងការចូលរួមពង្រឹង និងកំណត់ទិសដៅនៃការអភិវឌ្ឍជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយពាក់ព័ន្ធនានា និងជាទិន្នន័យគន្លឹះមួយសម្រាប់ទាក់ទាញការវិនិយោគមកកាន់ប្រទេសយើងផងដែរ។ 

 

នៅក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមការងារ តំណាងវិស័យឯកជន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានចែករំលែកពីបទពិសោធអនុវត្តល្អៗ ក៏ដូចជាបានលើកឡើងនូវសំណូមពរពាក់ព័ន្ធសំខាន់ៗផងដែរ។

#MLVT #HENGSour #TVET

Image Gallery

{gallery}3591{/gallery}

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.