Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដើម្បីជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងបរិវត្តកម្មឌីជីថល

 Friday, 14 November 2025 18:36  |  722 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដើម្បីជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងបរិវត្តកម្មឌីជីថល

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាផងដែរ។

 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុបនាពេលនេះ ដែលជាច្រកដ៏ចាំបាច់ក្នុងការផ្សារភ្ជាប់គ្រឹះស្ថានសិក្សាពីកម្ពុជាទៅកាន់អឺរ៉ុប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ថា តាមរយៈអាហារូបករណ៍របស់សហភាពអឺរ៉ុប បញ្ញវន្តកម្ពុជាជាច្រើនដែលមានទាំងសាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវ វិស្វករ និងអ្នកបច្ចេកទេសរាប់រយនាក់ ត្រូវបានបណ្តុះបណ្តាលដើម្បីក្លាយជាធនធានមនុស្សក្នុងការជួយអភិវឌ្ឍសង្គមកម្ពុជា ក្នុងក្របខណ្ឌវិស័យអប់រំចំណេះដឹងទូទៅ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស បច្ចេកវិទ្យា និងមុខជំនួញផ្សេងៗ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្នុងកាលៈទេសៈដែលបច្ចេកវិទ្យាមានការវិវត្តយ៉ាងលឿន និងឆាប់រហ័សដូចពេលបច្ចុប្បន្ន ទាមទារឱ្យមានការបណ្តុះបណ្តាល និងការអភិវឌ្ឍលើធនធានមនុស្សលើគ្រប់ផ្នែក គ្រប់វិស័យដើម្បីបម្រើសេចក្តីត្រូវការនៃឧស្សាហកម្ម និងតម្រូវការសង្គម។

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីធ្វើទំនើបកម្មគ្រឹះស្ថាន និងប្រព័ន្ធបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែមានភាពស្វាហាប់ផ្សារភ្ជាប់ទៅនឹងឧស្សាហកម្ម និងស្របទៅតាមតម្រូវការនាពេលអនាគត ហើយក្រសួងក៏កំពុងពង្រីកនូវការបណ្តុះបណ្តាលជំនាញឌីជីថល ជំនាញស្វ័យប្រវត្តិកម្ម និងជំនាញលើផ្នែកបច្ចេកវិទ្យាបៃតង ព្រមទាំងលើកកម្ពស់ការចុះកម្មសិក្សាដែលអនុញ្ញាតឱ្យសិក្ខាកាមរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែង។

 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកិច្ចសន្ទនាថ្ងៃនេះនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុបកាន់តែស៊ីជម្រៅ និងបង្កើតនូវឱកាសថ្មីៗសម្រាប់ការស្រាវជ្រាវរួមគ្នាលើកំណើនបៃតង, នវានុវត្តន៍ឌីជីថល និងឧស្សាហកម្មប្រកបដោយនិរន្តរភាព៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20251114_183509_243.jpg
Click to enlarge image IMG_20251114_183512_053.jpg
Click to enlarge image IMG_20251114_183514_252.jpg
Click to enlarge image IMG_20251114_183517_588.jpg
Click to enlarge image IMG_20251114_183521_300.jpg
Click to enlarge image IMG_20251114_183524_348.jpg
Click to enlarge image IMG_20251114_183528_083.jpg
Click to enlarge image IMG_20251114_183530_589.jpg
Click to enlarge image IMG_20251114_183534_064.jpg
Click to enlarge image IMG_20251114_183545_131.jpg
Click to enlarge image IMG_20251114_183548_634.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3404.html#sigProIdbd4c224674

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.