Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា

 Wednesday, 08 October 2025 16:12  |  586 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្វ្រាង់ស្វ័រ ស្លូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល តំណាងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា (ONG Formation Et Progres Cambodge) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ស្តីពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍។

 

នៅក្នុងជំនួប មុនពិធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ អង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា តាមរយៈសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា។ សិស្សនិសិ្សតដែលបញ្ចប់ការសិក្សាប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាធនធានដ៏សំខាន់ដែលមិនត្រឹមតែងាយស្រួល ក្នុងការរកការងារសមរម្យប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ថែមទៀតផង។

 

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននិងកំពុងបង្កើនសមត្ថភាពដល់យុវជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន។

 

ជាការឆ្លើយតប លោក ហ្វ្រាង់ស្វ័រ ស្លូបេលែន បានវាយតម្លៃខ្ពស់ និងអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែបានគាំទ្រ អង្គការនាពេលកន្លងមកលើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបដិសណ្ឋារកិច្ច ហើយអង្គការរបស់លោកក៏បានប្តេជ្ញាចិត្តក្នុងការបន្តកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជាឱ្យកាន់តែមានគុណភាពបន្ថែមទៀត៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1j71hjfgo1dc019bvnge151p1o55r.jpeg
Click to enlarge image o_1j71hjfgo1fle8unakn62rqfao.jpeg
Click to enlarge image o_1j71hjfgo1hn8he3fahnvt696t.jpeg
Click to enlarge image o_1j71hjfgo1jn81o512nl2j9v3t10.jpeg
Click to enlarge image o_1j71hjfgo1js81c4odc116ut14mep.jpeg
Click to enlarge image o_1j71hjfgo1mgl1etk1vmlq2i1ri6s.jpeg
Click to enlarge image o_1j71hjfgo3vttpk15nnair4ifv.jpeg
Click to enlarge image o_1j71hjfgo831eug1ph3a4tcpdq.jpeg
Click to enlarge image o_1j71hjfgo15138hb1bv5hji1mpj12.jpeg
Click to enlarge image o_1j71hjfgoa4p9ku1rfk7v51o2bu.jpeg
Click to enlarge image o_1j71hjfgoa7t19nh5ds1t191ji711.jpeg
Click to enlarge image o_1j71hjfgofc010ufjeadecla515.jpeg
Click to enlarge image o_1j71hjfgoj3uu1o1n4fep13f514.jpeg
Click to enlarge image o_1j71hjfgoqnb3hdmll13qo191a13.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3362.html#sigProIdf9e4dab59f

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.