Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2729

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតស្តង់ដាសិង្ហបុរីមកកម្ពុជា

 Monday, 22 July 2024 13:29  |  960 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតស្តង់ដាសិង្ហបុរីមកកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រឹកចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក AW TUAN KEE នាយករងសាលាពហុបច្ចេកទេស Tamesak នៃសាធារណរដ្ឋសិង្ហបុរី នៅទីស្តីការក្រសួង ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពជំនាញដល់គ្រូបង្គោលនិងការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតស្តង់ដាសិង្ហបុរីនៅកម្ពុជា។

 

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកទេសរបស់កម្ពុជា និងសាលាពហុបច្ចេកទេសរបស់សិង្ហបុរីលើការបណ្តុះបណ្តាលធនធានមនុស្សនិងនិយាមសិក្សាស្តង់ដារបស់សិង្ហបុរីមកបណ្តុះបណ្តាលជំនាញនៅកម្ពុជាដែលជាចំណុចគន្លឹះលើការពង្រឹងកម្រិតការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងគោលបំណងបម្រើតម្រូវការទីផ្សារការងារឱ្យកាន់តែមានប្រសិទ្ធភាព។

 

ជាមួយគ្នានេះ លោក AW TUAN KEE នាយករងសាលាពហុបច្ចេកទេស Tamesak នៃសាធារណរដ្ឋសិង្ហបុរី បានគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីលើកិច្ចសហការរវាងសាលាពហុបច្ចេកទេសនៃប្រទេសទាំងពីរលើការពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានស្តង់ដារកាន់តែខ្ពស់បន្ថែមទៀតដើម្បីជាប្រយោជន៍ដ៏សំខាន់ក្នុងការបម្រើការអភិវឌ្ឍសង្គមជាតិកម្ពុជា។

 

មុននឹងបញ្ចប់កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ទាំងឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសាលាពហុបច្ចេកទេស Tamesak របស់សិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាដែលនឹងអាចនាំដល់កិច្ចសហការឱ្យទទួលបានជោគជ័យ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2729{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.