Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2347

ឯកឧត្តម ហេង សួរ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីដើម្បីធានាការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិលើក្រុមគោលដៅ១,៥លាននាក់

 Sunday, 12 November 2023 12:32  |  1400 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីដើម្បីធានាការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិលើក្រុមគោលដៅ១,៥លាននាក់

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ  និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ 

 

វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមានមូលដ្ឋានច្បាស់លាស់សម្រាប់ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាលដែលនឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចនាយករដ្ឋមន្ត្រី “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ដែលគ្រប់ភាគីទទួលដោយក្តីសោមនស្សទើបកម្មវិធីនៃការបណ្តុះបណ្តាលនេះទទួលបានជោគជ័យដោយពិតប្រាកដ។ 

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពទាក់ទាញនៃកម្មវិធីបណ្តុះបណ្តាល និងប្រសិទ្ធភាពរបស់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងកម្មវិធី គឺជាកត្តាមិនអាចកាត់ផ្តាច់បានឡើយ។ 

 

គួរបញ្ចាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នា២០២៣នេះ នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីផ្តល់ឱកាសឱ្យក្រុមគោលដៅមានជំនាញឆាប់រហ័ស និងឆាប់មានការងារសមរម្យក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារ។ 

 

ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ក្នុងការអនុវត្តកម្មវិធីដ៏ពិសិដ្ឋនេះ ដោយក្រសួង បានត្រៀមវិស័យសំខាន់ៗចំនួន១០ និងមុខជំនាញចំនួន៣៨ដែលសុទ្ធសឹងតែជាតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។ 

បន្ថែមពីនេះ ក្រសួង បានបើកវគ្គវិក្រឹត្យការបណ្តុះបណ្តាលគ្រូឧទ្ទេសរួចរាល់ហើយដើម្បីធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដែលចំគោលដៅ ខ្លីខ្លឹម៕

 

#MLVT

Image Gallery

{gallery}2347{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.