Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា បាន​រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ​សម្រេចបានគោលដៅយុទ្ធសាស្ត្រនៃការធ្វើបរិវត្តកម្មប្រព័ន្ធTVET ប្រកបដោយគុណភាព

 Thursday, 29 June 2023 15:02  |  3634 times  |   Print  |   Email
  • Image Gallery
កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា បាន​រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ​សម្រេចបានគោលដៅយុទ្ធសាស្ត្រនៃការធ្វើបរិវត្តកម្មប្រព័ន្ធTVET ប្រកបដោយគុណភាព

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយលេខាធិការដ្ឋាននៃកម្មវិធីមុខរបរ និងការងារ (DEY) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី “ការរៀបចំកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)” ក្រោមអធិបតីភាព ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងភាគីរាជរដ្ឋាភិបាល វិស័យឯកជន សហជីពកម្មករ សង្គមស៊ីវិល ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៤ (ILO, UNESCO, UNICEF និង UNIDO) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដៃគូអភិវឌ្ឍន៍ និងតំណាងយុវជន ប្រមាណជាង ១០០ នាក់ រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

 

សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដើម្បីរៀបចំឯកសារកម្មវិធី (Project Document) នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ ដែលនឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៨។

នាឱកាសនោះ ឯកឧត្តម សោម ចំណាន បានជម្រាបជូនអង្គសិក្ខាសាលាអំពីសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ 

(TVET) ព្រមទាំងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលនៃការអនុវត្តគម្រោងកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ទាំង ២ ដំណាក់កាលកន្លងមក។ ការអនុវត្តកម្មវិធី DEY ដំណាក់កាលទី ៣ នេះ នឹងជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតជាមួយរាជរដ្ឋាភិបាល សម្រេចបានគោលដៅយុទ្ធសាស្ត្រនៃការធ្វើបរិវត្តកម្មប្រព័ន្ធTVET ប្រកបដោយគុណភាព ប្រសិទ្ធភាព ដោយធានាថា «ប្រជាជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជានាពេលអនាគត៕

Image Gallery

Click to enlarge image IMG_20230629_150100_820.jpg
Click to enlarge image IMG_20230629_150123_698.jpg
Click to enlarge image IMG_20230629_150127_325.jpg
Click to enlarge image IMG_20230629_150131_543.jpg
Click to enlarge image IMG_20230629_150136_351.jpg
Click to enlarge image IMG_20230629_150141_746.jpg
Click to enlarge image IMG_20230629_150147_085.jpg
Click to enlarge image IMG_20230629_150151_255.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/2213.html#sigProIdd46ae00d48

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.