Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


អង្គការ ILO កំពុងរៀបចំគម្រោងបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:

 Wednesday, 29 March 2023 18:58  |  3315 times  |   Print  |   Email
  • Image Gallery
អង្គការ ILO កំពុងរៀបចំគម្រោងបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:

(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញជាអធិបតីបើកសិក្ខាសាលាត្រីភាគី ស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងសហការី នៅសណ្ឋាគារភ្នំពេញ។

 

ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអង្គការអន្តរជាតិខាងការងារ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួង និងដៃគូត្រីភាគីក្នុងការចូលរួមអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។ តាមរយ:លទ្ធផលនៃការអនុវត្តគម្រោងនានា នៃកិច្ចសហប្រតិបត្តិការបានបង្ហាញថាភាពជាដៃគូររវាងក្រសួង និងអង្គការ ILO នៅតែមានភាពចាំបាច់មិនអាចខ្វះបាន ដែលត្រូវតែខិតខំរួមគ្នាក្នុងការបង្កើតនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ 

ឯកឧត្តមរដ្ឋមន្រ្តីគាំទ្រឱ្យមានកិច្ចប្រជុំនាដើមខែមេសានេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីការងារសមរម្យដំណាក់កាលទី៦ ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដែលនឹងដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណសម្រាប់អាណត្តិទី៧។ 

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំដែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ ILO ដែល លោក Graeme Buckley បានលើកឡើងពីគំនិតផ្តួចផ្តើមចង់បង្កើតឱ្យមានគម្រោងជួយដល់ការអភិវឌ្ឍជំនាញ ក្រោមកិច្ចសហការផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ឱ្យអង្គការ ILO ធ្វើជាអ្នកសម្របសម្រួលគម្រោងនេះដោយមានអ្នកបច្ចេកទេស ជួយលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ទាំងការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រផងដែរ ចំពោះគម្រោងដែលចង់ជួយដល់ការធ្វើឱ្យប្រសើរនូវសុវត្ថិភាពធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូនរបស់កម្មកររបស់និយោជិត ដែលនេះឆ្លើយតបទាំងស្រុងទៅនឹងអនុសាសន៍ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ក្នុងអំឡុងពេលចុះជួបសួរសុខទុក្ខបងប្អូនកម្មកនិយោជិតកន្លងមក។ 

ឯកឧត្តរដ្ឋមន្រ្តី ស្នើឱ្យគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក និងបេឡាជាតិសន្តិសុខសង្គម ដែលមានយន្តការជាក្រុមការងារសុវត្ថិភាពចរាចរផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ដើម្បីបង្កើតឱ្យមានស្តង់ដាសមស្របមួយ កំណត់នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព។ ពាក់ព័ន្ធនឹងគម្រោងនេះ ក៏មានការចូលរួមគិតគូពីទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ដែលក្នុងនោះ គណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ដែលចូលរួមផ្តល់មូលនិធិសម្រាប់សុវត្ថិភាពផ្លូវថ្នល់ អង្គការសុខភាពពិភពលោក (WHO) អង្គការ UNICEF និងអង្គការ ILO និងអង្គការមូលនិធិរបួសអាស៊ី (AIP) ក៏បានធ្វើសកម្មភាពផ្សព្វផ្សាយការយល់ដឹងជាច្រើនផងដែរ។   

 

លោក Graeme Buckley បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី និងសំដែងនូវការពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពលកន្លងមក ដែលទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ៕

Image Gallery

Click to enlarge image IMG_20230329_185636_446.jpg
Click to enlarge image IMG_20230329_185643_366.jpg
Click to enlarge image IMG_20230329_185650_171.jpg
Click to enlarge image IMG_20230329_185653_634.jpg
Click to enlarge image IMG_20230329_185656_938.jpg
Click to enlarge image IMG_20230329_185703_650.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/2132.html#sigProId40e03ae9b4

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.