Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/1982

វឌ្ឍនភាពនៃលទ្ធផលការងាររបស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET)

 Wednesday, 24 August 2022 11:29  |  4054 times  |   Print  |   Email
  • Image Gallery
វឌ្ឍនភាពនៃលទ្ធផលការងាររបស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET)

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទី៥ របស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌល ស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្ត ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ (TWG-TVET) បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំបំពេញការងារកន្លងមកទទួលបានលទ្ធផលជាផ្លែផ្កាចាប់តាំងពីការរៀបចំបង្កើតឱ្យមានជាក្រុមការងារ (TWG-TVET) រួចមក ដែលមានកិច្ចប្រជុំលើកនេះមានសមាសភាពចូលរួមសរុបចំនួន ៦១រូប មកពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។ 

 

កិច្ចប្រជុំមានគោលបំណងសំខាន់ចំនួន ៣ គឺ ទី១-ការធ្វើរបាយការណ៍វឌ្ឍនភាពលើការងារអាទិភាពវិស័យ អ.ប.វ. ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយផ្តោតលើសេចក្តីព្រាងនៃការអភិវឌ្ឍច្បាប់ស្តីពី អ.ប.វ. ការបង្កើតប្រព័ន្ធឌីជីថលូបនីយកម្មវិស័យ អ.ប.វ. (ប្រព័ន្ធជាតិ អ.ប.វ. ពីចម្ងាយ ឬតាមអនឡាញ (TVET E-Learning), ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយ ឬតាមអនឡាញ (E-RPL), ប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថាន អ.ប.វ. (School Management System)), ការងារអាទិភាពឆ្នាំ២០២២, និងផែនការថវិកាវិស័យ អ.ប.វ. ឆ្នាំ២០២៣ ការធ្វើបច្ចុប្បន្នភាពគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ ទី២. ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការគាំទ្រក្នុងវិស័យ អ.ប.វ. របស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ ទី៣. គោលការណ៍ណែនាំសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តសូចនាករតាមដានរួមគ្នាស្តីពី អ.ប.វ. ឆ្នាំ២០២១-២០២២ និងការកំណត់សូចនាករតាមដានរួមគ្នាស្តីពី អ.ប.វ. ឆ្នាំ២០២៤-២០២៨។

 

លោកស្រី Nadia Ottiger នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុម TWG-TVET ក៏បានផ្តល់នូវចំណាប់អារម្មណ៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំ បន្ទាប់ពីឯកឧត្តមរដ្ឋមន្រ្តីបានលើកពីបានសកម្មភាពជាច្រើនក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជាដែលធ្វើឱ្យក្រសួងសម្រេចបានក្នុងការបន្តអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” ការបន្តអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ការពង្រឹង និងជំរុញការអនុវត្តភាពជាដៃគូរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយវិស័យឯកជនចំនួន ៦ខេត្តដែលមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន សហគ្រាស ធនាគារ យាន្តដ្ឋាន ការដ្ឋានសាងសង និងសណ្ឋាគារជាដើម ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform) ដែលគ្រឹះស្ថាន អ.ប.វ. កំពុងប្រើប្រាស់សរុបចំនួន ៦០ សម្រាប់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ, គ្រូបច្ចេកទេសចំនួន ១ ៥០០ នាក់បានប្រើប្រាស់, សិក្ខាកាម សិស្ស និស្សិតចំនួន ១០០ ០០០ នាក់ បានចូលរៀនក្នុងប្រព័ន្ធជាតិ, មាតិកាមេរៀននិងវីដេអូមេរៀនចំនួន ៤ ៥០០ ត្រូវបានបញ្ចូលក្នុងប្រព័ន្ធជាតិ និងចំនួនអ្នកទាញយកកម្មវិធី TVET E-Learningដាក់ក្នុងថេប្លេត ឬស្មាតហ្វូនសរុបប្រមាណ ២០ ០០០នាក់ បានរៀបចំវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈ ១ (C1) ពិសេសចំនួន ៦៥០០នាក់ នៅឆ្នាំ២០២១ ហើយក៏បានកំពុងផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈ១ (C1) ពិសេសសម្រាប់ឆ្នាំ២០២២បន្តទៀតលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ រួមមាន៖ វិស័យ សំណង់ អគ្គិសនី មេកានិក កម្មន្តសាល ធុរកិច្ច ព័ត៌មានវិទ្យា និងទេសចរណ៍ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគតចំនួន ៧ ៥០០នាក់ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដៃគូអភិវឌ្ឍន៍   និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រសកម្មភាពសំខាន់ៗ របស់ក្រសួងក្នុងវិស័យ TVET មួយចំនួនរួមមាន៖ ១) ការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, ២)ការអភិវឌ្ឍច្បាប់ TVET ៣)ការធ្វើឌីជីថលូបនីយកម្មវិស័យ TVET ឱ្យស្របតាមតម្រូវការប្រើប្រាស់ទាំងគ្រឹះស្ថាន TVET វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ និង៤)សូមជួយគាំទ្រថវិកា និងបច្ចេកទេសក្នុងការរៀបចំសន្និសិទ TVET ក្នុងតំបន់ ASEAN ដែលនឹងរៀបចំឡើងនៅកម្ពុជានៅចុងឆ្នាំ២០២២នេះ៕

Image Gallery

{gallery}1982{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.