Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ៖ TVET DAY ឆ្នាំនេះ ជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្ស ប្រកបដោយកម្លាំងពលកម្មជំនាញ

 Wednesday, 15 June 2022 13:36  |  4320 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ៖ TVET DAY ឆ្នាំនេះ ជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្ស ប្រកបដោយកម្លាំងពលកម្មជំនាញ

(ភ្នំពេញ)៖ TVET DAY នាឆ្នាំនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។

 

នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ រៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការចូលរួមសហការគាំទ្រពីក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលសាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង មានប្រសាសន៍បន្តថា ការរៀបចំទិវាជាតិនេះ ក្រៅពីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការណែនាំមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍និងព័ត៌មានការងារ ជំរុញការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សានុសិស្ស យុវជន កម្មករនិយោជិត និងមហាជនទូទៅ ឱ្យមើលឃើញពីតម្លៃ និងងាកមកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ព្រមទាំងការធានាជាមុនសឹងតែពេញលេញក្នុងការទទួលបានការងារធ្វើប្រកបដោយប្រាក់ចំណូលល្អសមរម្យ។ 

 

ទិវាជាតិនាឆ្នាំនេះ បានធ្វើការតាំងបង្ហាញពីសមិទ្ធផល នវានុវត្តន៍ និងការបង្កើតថ្មី ដែលមានភាពលេចធ្លោដោយការប្រើប្រាស់ការច្នៃប្រឌិតនិងបច្ចេកវិទ្យាថ្មីៗ ដូចជាការបង្ហោះដ្រូនជាក្រុមចំនួន ១៥០, រ៉ូបូតដែលមានបញ្ញានិម្មិត(AI) កាន់តែខ្ពស់និងអាចទំនាក់ទំនងជាមួយមនុស្ស ដែលជាស្នាដៃផ្ទាល់របស់សិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា TVET អាចប្រែក្លាយក្តីសុបិន្តប្រជាពលរដ្ឋគ្រប់រូប ទទួលបានការសិក្សាពេញមួយជីវិត ដោយមានប្រព័ន្ធឯកភាព អាចឆ្លងទៅ-មកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្តក្នុងការធ្វើសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលមានកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣, ៤ និង៥ សម្រាប់ ៥វិស័យ រួមមាន សំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក មេកានិក កម្មន្តសាល បរិក្ខារត្រជាក់និងកំដៅ និងធុរកិច្ច/ICT, បានដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន ដែលនឹងធ្វើសមាហរណកម្មអ្នកបានទទួល

ការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ និងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ និងបានដាក់ឱ្យដំណើរការប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពីចម្ងាយឬតាមអនឡាញ (National TVET E-Learning Platform) ជាដើម។ 

 

“ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ” លើកទី៥​ឆ្នាំ២០២២​នេះ គឺជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមគ្នាជាចលនាជាតិមួយ ដើម្បីពង្រីកការយល់ដឹងអំពីតួនាទីនិងសារសំខាន់ចាំបាច់របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងជាការបង្ហាញឱ្យឃើញជាក់ស្តែងថា TVET ពិតជាអាចធ្វើឱ្យផលិតភាពការងារកើន និងបង្កើនភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារទាំងក្នុងស្រុកនិងក្រៅស្រុក។ 

 

គួរបញ្ជាក់ជូនដែរថា នេះគឺជាលើកទី៥ នៃការរៀបចំទិវាជាតិដ៏មហាឱឡារិកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅស្រុក។

 

ទិវានេះ បាននិងកំពុងរៀបចំប្រារព្ធក្នុងពេលដំណាលគ្នានៅគ្រប់បណ្តារាជធានី ខេត្ត ដោយមានការចូលរួមយ៉ាងផុលផុសពីគ្រប់ភាគីពាក់ព័ន្ធនានា ហើយត្រូវបានប៉ាន់ស្មានជាមុនថា នឹងមានអ្នកចូលរួមផ្ទាល់ប្រមាណជាង ៦ម៉ឺននាក់ ដែលវាជាការរៀបចំកម្មវិធីធំមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទូទាំងប្រទេស ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ដោយឡែក ការរៀបចំប្រារព្ធរៀបចំទិវាជាតិ នៅរាជធានីភ្នំពេញ គឺរៀបចំនៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ មានរយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៨:០០ នាទីយប់ ដោយមានបញ្ជរសរុបចំនួន៥៥ ហើយត្រូវប៉ាន់ស្មានជាមុនថា នឹងមានអ្នកចូលរួមប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ រួមទាំងមានការបង្ហោះដ្រូនជាក្រុមនៅពេលយប់ចំនួន ១៥០ផងដែរ៕

Image Gallery

Click to enlarge image IMG_20220615_133420_961.jpg
Click to enlarge image IMG_20220615_133424_561.jpg
Click to enlarge image IMG_20220615_133426_665.jpg
Click to enlarge image IMG_20220615_133453_109.jpg
Click to enlarge image IMG_20220615_133454_418.jpg
Click to enlarge image IMG_20220615_133458_308.jpg
Click to enlarge image IMG_20220615_133504_310.jpg
Click to enlarge image IMG_20220615_133510_667.jpg
Click to enlarge image IMG_20220615_133512_300.jpg
Click to enlarge image IMG_20220615_133514_130.jpg
Click to enlarge image IMG_20220615_133515_774.jpg
Click to enlarge image IMG_20220615_133517_923.jpg
Click to enlarge image IMG_20220615_133519_527.jpg
Click to enlarge image IMG_20220615_133521_222.jpg
Click to enlarge image IMG_20220615_133526_101.jpg
Click to enlarge image IMG_20220615_133529_912.jpg
Click to enlarge image IMG_20220615_133533_697.jpg
Click to enlarge image IMG_20220615_133539_949.jpg
Click to enlarge image IMG_20220615_133545_291.jpg
Click to enlarge image IMG_20220615_133550_371.jpg
Click to enlarge image IMG_20220615_133551_812.jpg
Click to enlarge image IMG_20220615_133553_875.jpg
Click to enlarge image IMG_20220615_133558_904.jpg
Click to enlarge image IMG_20220615_133601_904.jpg
Click to enlarge image IMG_20220615_133605_093.jpg
Click to enlarge image IMG_20220615_133607_831.jpg
Click to enlarge image IMG_20220615_133609_837.jpg
Click to enlarge image IMG_20220615_133611_930.jpg
Click to enlarge image IMG_20220615_133614_426.jpg
Click to enlarge image IMG_20220615_133615_898.jpg
Click to enlarge image IMG_20220615_133619_729.jpg
Click to enlarge image IMG_20220615_133621_301.jpg
Click to enlarge image IMG_20220615_133624_496.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/1901.html#sigProId47700cba0f

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.