Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ

 Wednesday, 22 November 2023 17:37  |  2340 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបើកកម្មវិធីផ្សព្វផ្សាយស្តីពី«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

ការផ្សព្វផ្សាយនេះ ធ្វើឡើងមួយសប្តាហ៍ក្រោយការប្រកាសដាក់ឱ្យអនុវត្តលើគម្រោងទាំងពីរនេះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ 

 

កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិក ប.ស.ស. ថ្មីនេះនឹងអាចឱ្យពលរដ្ឋក្នុងមុខសញ្ញាប្រមាណ៥លាននាក់អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃដោយគ្រាន់តែបង់ថវិកា១៥៦០០រៀល ហើយបើបូកនិងរបបថែទាំសុខភាពតាមមូលនិធិសមធម៌សុខាភិបាលជូនគ្រួសារងាយរងហានិភ័យដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ កម្ពុជានឹងអាចផ្តល់សេវាថែទាំសុខភាព បានដល់ប្រជាជនចំនួនប្រមាណជាង ៩លាននាក់នៅទូទាំងប្រទេស។

 

ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ គឺជាកម្មវិធីផ្តល់ឱ្យសិក្ខាកាមគោលដៅទាំងអស់ ឆាប់មានជំនាញបច្ចេកទេសមូលដ្ឋានមួយជាក់លាក់ដើម្បីឆាប់ទទួលបានការងារធ្វើដោយសមរម្យក្រោយការបណ្តុះបណ្តាលដែលនឹងធ្វើឡើងរយៈពេល៤ខែដោយទទួលបានប្រាក់ឧបត្ថម្ភទឹកប្រាក់ចំនួន២៨ម៉ឺនរៀលក្នុងមួយខែទៀតផង។ 

 

សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការប្រតិបត្តិលើកម្មវិធីថ្នាក់ជាតិទាំងពីរនេះ ជោគជ័យនៃកម្មវិធីផ្នែកថែទាំសុខភាព គឺបុគ្គលដែលជាគោលដៅអាចចុះឈ្មោះចូលជាសមាជិក ប.ស.ស. ដោយងាយស្រួល និងរលូន ជាពិសេសគឺទទួលបានអត្ថប្រយោជន៍អំពីការធានារ៉ាប់រងសុខភាពតាមក្តីប្រាថ្នា។ 

 

ដោយឡែកជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែនរាប់ត្រឹមពេលដែលយុវជន ជាគោលដៅបានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គបណ្តុះបណ្តាល បានដំណើរការ ហើយក៏មិនត្រឹមតែពេលយុវជនបានបញ្ចប់ការបណ្តុះបណ្តាលនោះទេ។ ជោគជ័យពិតប្រាកដ គឺត្រូវ សម្រេចឱ្យបាននូវបាវចនា ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងណាឱ្យយុវជន«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»៕

 

#MLVT

Image Gallery

Click to enlarge image IMG_20231122_173611_742.jpg
Click to enlarge image IMG_20231122_173616_587.jpg
Click to enlarge image IMG_20231122_173619_952.jpg
Click to enlarge image IMG_20231122_173633_792.jpg
Click to enlarge image IMG_20231122_173639_075.jpg
Click to enlarge image IMG_20231122_173643_482.jpg
Click to enlarge image IMG_20231122_173647_313.jpg
Click to enlarge image IMG_20231122_173652_007.jpg
Click to enlarge image IMG_20231122_173658_517.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/21-%E1%9E%94%E1%9F%81%E1%9E%A1%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%9A%E1%9E%94%E1%9E%94%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9E%98/2365.html#sigProIdf57ff17df6

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.