Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅភ្នំពេញជាសារនយោបាយដ៏មានទម្ងន់

 Tuesday, 02 April 2024 13:17  |  1137 times  |   Print  |   Email
  • Image Gallery
ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅភ្នំពេញជាសារនយោបាយដ៏មានទម្ងន់

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញដែលជាស្ថានតំណាងជំនួញ គឺជាសារនយោបាយដ៏មានទម្ងន់សម្រាប់អ្នកវិនិយោគជប៉ុនចំពោះទំនុកចិត្តមកកាន់ប្រទេសកម្ពុជា។ ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យសមាគម ជប៉ុន-កម្ពុជាប្រចាំរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្កើតការិយាល័យនេះ គឺសក្ខីភាពបញ្ជាក់ទៅកាន់ប្រជាជនជប៉ុន ក៏ដូចជាអ្នកវិនិយោគថា កម្ពុជាជាកន្លែងសុវត្ថិភាព និងជាកន្លែងប្រកបដោយសក្តានុពលក្នុងការវិនិយោគ និងទំនុកចិត្ត។ ទន្ទឹមនឹងនេះ ការិយាល័យនេះក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅកាន់វិនិយោគជប៉ុនកាន់តែច្រើនអំពីឱកាស និងសក្តានុពលរបស់កម្ពុជា  ហើយស្ថានតំណាងជំនួញរបស់ជប៉ុនមួយនេះ ក៏នឹងក្លាយជាឈ្នាន់ក្នុងការទំនាក់ទំនងជាមួយនឹងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសុទ្ធសឹងតែជាចំណុចគន្លឹះដែលបម្រើដល់ការវិនិយោគ។ 

 

ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា ការបង្កើតការិយាល័យសមាគមជប៉ុននៅកម្ពុជានាពេលនេះ នឹងក្លាយជាទម្ងន់នយោបាយដែលបង្ហាញពីផ្លែផ្កាទំនាក់ទំនងកម្ពុជា និងជប៉ុន ខណៈដែលប្រទេសទាំងពីរទើបដំឡើងកម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងកាលពីឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ 

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅកាន់សមាគមជប៉ុន នៅកម្ពុជាឱ្យដំណើរការដោយរលូន ដើម្បីឱ្យការវិនិយោគរបស់ជប៉ុនកាន់តែកើនឡើងជាលំដាប់ ដែលនឹងបង្កើតឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងស្រុកបន្ថែមទៀត។ 

 

ក្នុងនាមជាសមាជិករាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញពីជំហរគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនជប៉ុនក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជាតាមរយៈការយោគយល់ និងអនុគ្រោះជាច្រើនដើម្បីធ្វើយ៉ាងណាជំរុញការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យមរវាងប្រទេសទាំងពីរ៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20240402_131616_107.jpg
Click to enlarge image IMG_20240402_131626_545.jpg
Click to enlarge image IMG_20240402_131629_635.jpg
Click to enlarge image IMG_20240402_131631_813.jpg
Click to enlarge image IMG_20240402_131639_556.jpg
Click to enlarge image IMG_20240402_131645_368.jpg
Click to enlarge image IMG_20240402_131648_680.jpg
Click to enlarge image IMG_20240402_131656_016.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/15-%E1%9E%91%E1%9F%86%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%91%E1%9F%86%E1%9E%93%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/2518.html#sigProIde9a612882c

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.