Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ ផ្សព្វផ្សាយវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ

 Friday, 28 April 2023 16:50  |  4178 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ ផ្សព្វផ្សាយវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ» និងភ្ជាប់ជាមួយការផ្សព្វផ្សាយណែនាំពីវិធានការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

ទិវានេះធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលឆ្នាំនេះគឺជាលើកទី១៨ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះឡើង ក្រោមកិច្ចសហការជាមួយអង្គការ APHEDA និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៉ិត សំហេង ដោយមានអ្នកចូលរួមសរុបជាង១,៣០០នាក់។

 

ឯកឧត្តម ផេង សុខាំ បានឱ្យដឹងថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោក ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត និងរងគ្រោះដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។

 

គួរជម្រាបថា យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញឱ្យឃើញថា ក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ២.៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ និងប្រមាណ៦ពាន់នាក់ ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ ដោយឡែក នៅប្រទេសកម្ពុជា យោងតាមរបាយការណ៍លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញថា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ កើនឡើង ២៩.២៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុបចំនួន ១៤.៧៤២នាក់ (ស្រីចំនួន ៧.៩២៣នាក់) ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)។ ការលើកយកប្រធានបទរបស់អង្គការអន្តរជាតិខាងការងារនាឆ្នាំនេះ សំដៅជំរុញដល់រដ្ឋជាសមាជិកយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់បរិយាការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការបន្ថែមទៀត ជាពិសេសការអនុវត្តលើអនុសញ្ញាស្នូលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ។

 

នាឱកាសនោះ ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ក៏បានរំឭកថា ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៨០ ជនជាតិអូស្ត្រាលីជាង១០,០០០នាក់ ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ដោយសារជំងឺ Mesothelioma។ យោងតាមអ្នកជំនាញខាងជំងឺមហារីក ការស្លាប់បន្ថែម ២៥,០០០នាក់ ត្រូវបានគេរំពឹងទុកក្នុងរយៈពេល៤ទសវត្សរ៍ខាងមុខ។ នេះជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីលើកកម្ពស់ការការពារសុខភាពការងារ និងសុវត្ថិភាពការងារដ៏រឹងមាំនៅជុំវិញពិភពលោក។

 

ឯកឧត្តមឯកអគ្គរដ្ឋទូតបង្ហាញការកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពការងារ និងសុវត្ថិភាពការងារ ដែលត្រូវបានរួមបញ្ចូលនៅក្នុងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិនានា។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ផេង សុខាំ ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមអនុវត្តនូវវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការដូចខាងក្រោម៖

- បន្តយកចិត្តទុកក្នុងការអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។

- បន្តចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងាររបស់សហគ្រាស គ្រឹះស្ថាន ទៅសហគ្រាសផ្សេងៗទៀត ដើម្បីកែលម្អលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារពីគ្នាទៅវិញទៅមក។

- បង្កើនការវាយតម្លៃជាប្រចាំនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន និងដាក់ចេញនូវវិធានការពារ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារនៅកន្លែងធ្វើការ៕

Image Gallery

Click to enlarge image IMG_20230428_164821_113.jpg
Click to enlarge image IMG_20230428_164824_170.jpg
Click to enlarge image IMG_20230428_164832_598.jpg
Click to enlarge image IMG_20230428_164837_737.jpg
Click to enlarge image IMG_20230428_164840_684.jpg
Click to enlarge image IMG_20230428_164846_533.jpg
Click to enlarge image IMG_20230428_164851_146.jpg
Click to enlarge image IMG_20230428_164855_794.jpg
Click to enlarge image IMG_20230428_164858_565.jpg
Click to enlarge image IMG_20230428_164905_745.jpg
Click to enlarge image IMG_20230428_164908_128.jpg
Click to enlarge image IMG_20230428_164914_463.jpg
Click to enlarge image IMG_20230428_164917_292.jpg
Click to enlarge image IMG_20230428_164921_960.jpg
Click to enlarge image IMG_20230428_164931_942.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/11-%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2157.html#sigProId741034f2ba

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.