Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ ដាក់ឱ្យប្រើប្រាស់ “កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំស្តីពី សុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ”

 Friday, 01 July 2022 14:58  |    Written by MLVT  |  4520 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ ដាក់ឱ្យប្រើប្រាស់ “កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំស្តីពី សុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ”

(ភ្នំពេញ)៖ នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ “កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំស្តីពី សុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ” ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ដែលមានការចូលរួមពីគ្រប់ភាគី រួមទាំងតំណាងសមាគមនិយោជក សហជីព ក្រសួងស្ថាបន័ពាក់ពន្ធ័ និង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានពេទ្យការងារ និងក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មភាពក្នុងការរៀបចំឯកសារទាំងពីរនេះលេចចេញជារូបរាងឡើង។ ព្រមទាំង ថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការនិយោជក និងអង្គការកម្មករនិយោជិត អង្គការជាតិ និងអង្គការអន្តរជាតិក្រៅរដ្ឋាភិបាលពាក់ព័ន្ធនានា ដែលបានផ្តល់កិច្ចសហការ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងរៀបចំឯកសារដ៏មានសារៈសំខាន់នេះ។

 

ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង មានប្រសាសន៍ថា ពិធីដែលបានរៀបចំធ្វើឡើងនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ជាំងនូវការបេ្តជ្ញាចិត្ត ជាមួយនិងសា្មរតីទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសម្រេចឱ្យបាន និងការឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងផែនមេលើកទី២ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០១៨-២០២២ ដែលក្រសួងបានដាក់ចេញ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា។

 

គួរបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ និងបោះពុម្ភផ្សាយកម្រងព័ត៌មានស្តីពីសុវត្ថិភាព និងសុខភាពការងារលើកទី១កាលពីឆ្នាំ២០១១ដែលជាឯកសារជាលើកដំបូង បង្ហាញអំពីព័ត៌មាន និងការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមផ្តល់ព័ត៌មាន និងធាតុចូលពីគ្រប់ភាគីដែលធ្វើការពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ។ ដោយមានកិច្ចសហការជាមួយគម្រោងសុវត្ថិភាព និងសុខភាពការងារនៃអង្គការអន្តរជាតិជប៉ុន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមចងក្រងកម្រងព័ត៌មានជាតិលើកទី២នេះឡើងនៅក្នុងឆ្នាំ២០១៩ ដើម្បីធ្វើបច្ចុប្បន្នភាពឡើងវិញអំពីព័ត៌មាន និងការអភិវឌ្ឍនានាពាក់ព័ន្ធនឹងសកម្មភាពសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើឯកសារកម្រងព័ត៌មានលើកទី១ និងការប្រមូលទិន្នន័យ ព័ត៌មាន និងធាតុចូលនានាពីគ្រប់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការនិយោជក និងអង្គការកម្មករនិយោជិត និងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនានាដែលធ្វើការការងារទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងារ។ 

 

ជាមួយគ្នានេះដែរ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំគោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ ក្នុងគោលបំណងដើម្បីកាត់បន្ថយកត្តាហានិភ័យសារធាតុគីមី សំដៅធានាសុវត្ថិភាពកម្មករនិយោជិត និងអ្នកប្រើប្រាស់សារធាតុគីមី ផលិតផលគីមីទាំងអស់នៅកន្លែងធ្វើការ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ក្រោមគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។

 

ឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បញ្ជាក់ដូច្នេះថា៖ " អ្វីដែលសំខាន់ក្រសួង ចង់ឲ្យនិយោជកទាំងអស់នៅពេលដែលប្រើប្រាស់កម្មករនិយោជិត ត្រូវតែយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតរបស់ខ្លួនឲ្យបានល្អ ពីព្រោះពួកគាត់ គឺជាទ្រព្យរបស់រោងចក្រសហគ្រាស អ៊ីចឹងត្រូវធ្វើម៉េចឲ្យគាត់មានសុវត្ថិភាព មានសុខភាពល្អ ដើម្បីគាត់នឹងខិតខំបំពេញការងារឲ្យមានផលិតភាពខ្ពស់ ទៅដល់រោងចក្រសហគ្រាស។ ដោយឡែកកម្មករខ្លួនឯងក៏ត្រូវតែយកចិត្តទុកដាក់ដែរចំពោះសុវត្ថិភាព សុខភាពរបស់ខ្លួន ករណីដែលកម្មករណាម្នាក់រងគ្រោះ គឺប៉ះពាល់ដល់ខ្លួនឯង ដល់ក្រុមគ្រួសារ ដល់សង្គមជាតិទាំងមូល ដូច្នេះយើងត្រូវមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារមួយឱ្យបានត្រឹមត្រូវ ហើយកម្មករខ្លួនឯងក៏ត្រូវតែអនុវត្តឲ្យបានល្អតាមវិធានណែនាំរបស់រាជរដ្ឋាភិបាលផងដែរ"៕

Image Gallery

Click to enlarge image IMG_20220701_145650_712.jpg
Click to enlarge image IMG_20220701_145652_841.jpg
Click to enlarge image IMG_20220701_145657_081.jpg
Click to enlarge image IMG_20220701_145659_306.jpg
Click to enlarge image IMG_20220701_145702_228.jpg
Click to enlarge image IMG_20220701_145704_865.jpg
Click to enlarge image IMG_20220701_145707_093.jpg
Click to enlarge image IMG_20220701_145708_709.jpg
Click to enlarge image IMG_20220701_145710_921.jpg
Click to enlarge image IMG_20220701_145713_204.jpg
Click to enlarge image IMG_20220701_145714_562.jpg
Click to enlarge image IMG_20220701_145716_987.jpg
Click to enlarge image IMG_20220701_145719_353.jpg
Click to enlarge image IMG_20220701_145720_933.jpg
Click to enlarge image IMG_20220701_145722_888.jpg
Click to enlarge image IMG_20220701_145724_659.jpg
Click to enlarge image IMG_20220701_145726_634.jpg
Click to enlarge image IMG_20220701_145728_344.jpg
Click to enlarge image IMG_20220701_145730_597.jpg
Click to enlarge image IMG_20220701_145732_283.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/11-%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1919.html#sigProIdfe838a23a6

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.