Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កុមារ និងក្រុមគ្រួសារកុមារគោលដៅ ដែលបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ នៅស្រុកចំការលើ និងស្រុកបាធាយ ទទួលបានសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងកញ្ចប់បំណិនជីវិត

 Monday, 08 December 2025 10:09  |  431 times  |   Print  |   Email
  • Image Gallery
កុមារ និងក្រុមគ្រួសារកុមារគោលដៅ ដែលបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ នៅស្រុកចំការលើ និងស្រុកបាធាយ ទទួលបានសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងកញ្ចប់បំណិនជីវិត

 

(កំពង់ចាម)៖ "ការវិនិយោគលើកុមារថ្ងៃនេះ គឺជាការវិនិយោគលើអនាគត" ដោយឡែកការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាបញ្ហាអាទិភាពដែលត្រូវមានការប្តេជ្ញាចិត្តរួមគ្នា និងទាមទារនូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈ:កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្នុងកម្មវិធីចែកសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងពូជបន្លែ ជូនដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារ នៅស្រុកចំការលើ និងស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

 

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ ដូចជា ស្នើសុំឪពុកម្ដាយ អាណាព្យាបាល និងអ្នកពាក់ព័ន្ធជំរុញការអប់រំដល់កុមារយ៉ាងហោចណាស់ដល់ថ្នាក់ទី៩ និងអាចបន្តចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើអធិការកិច្ចការងារជាប្រចាំលើលក្ខខណ្ឌការងារ ក្នុងវិស័យវាយនភណ្ឌ វិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិ-ឧស្សាហកម្ម។ វិនិយោគលើចំណេះដឹងថ្មីៗ ដែលជាតម្រូវការនៅថ្ងៃអនាគត និងធានានិរន្តរភាពនៃការផ្សព្វផ្សាយការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងពង្រីកការផ្សព្វផ្សាយលើវិស័យកសិ-ឧស្សាហកម្ម និងវិស័យណាដែលចាំបាច់។ ដោយឡែកយុវជន ក្រុមគ្រួសារ នៅតាមភូមិ ឃុំ ស្រុក ដែលមានបំណងស្វែងរកការងារ សូមទំនាក់ទំនងទៅកាន់ប្រព័ន្ធ Hotline ១២៩៧ និងក្នុងករណីសង្ស័យមានការប្រីប្រាស់ពលកម្មកុមារ សូមចូលរួមផ្តល់ព័ត៌មានភ្លាមមកប្រព័ន្ធ Hotline ១២៨៦ ឬប្រអប់បណ្តឹងអនាមិក។

 

សូមបញ្ជាក់ថា គម្រោងកិច្ចអន្តរាគមន៍ស្នូល គឺជាកម្មវិធីមួយដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញអោយកុមារមានឱកាសបន្តការសិក្សា ដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន ការលើកកម្ពស់សុខុមាលភាពកុមារ តាមរយៈការឧបត្ថម្ភអាហារដល់កុមារ និងផ្តល់ជាសម្ភារៈសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jbtv0udf1dcd26inste11hm6k.jpeg
Click to enlarge image o_1jbtv0udf14o71qnc1u62ci1deri.jpeg
Click to enlarge image o_1jbtv0udf12271mno17pfip8idnj.jpeg
Click to enlarge image o_1jbtv0udfdaj3h7k65gf317icl.jpeg
Click to enlarge image o_1jbtv0udfqrd16q5ibu1btl849g.jpeg
Click to enlarge image o_1jbtv0udftml1oi1n7i1i1lp01h.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3439.html#sigProId00a4c2711c

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.