Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កិច្ចប្រជុំលើកទី១ របស់ក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (ក.ផ.ក.អ.)

 Saturday, 25 October 2025 08:21  |  704 times  |   Print  |   Email
  • Image Gallery
កិច្ចប្រជុំលើកទី១ របស់ក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (ក.ផ.ក.អ.)

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាន ក.ផ.ក.អ. នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ ក.ផ.ក.អ. នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌។

 

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមការងារអន្តរក្រសួង និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមយ៉ាងសកម្មរបស់ក្រសួង ស្ថាប័នទាំងអស់ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះឱ្យមានប្រសិទ្ធភាព។

 

គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផែនទីបង្ហាញផ្លូវកម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលមានរយៈពេលអនុវត្ត ៥ឆ្នាំ (២០២៤–២០២៨)។ ផែនទីនេះមានគោលបំណងបង្កើតការងារសមរម្យ ពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញកំណើនប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

 

កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងប្រទេសដៃគូផ្សេងទៀត ដើម្បីអនុវត្តគំនិតផ្ដួចផ្ដើម “កាតាលីករសកល” ឱ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក៕ 

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20251025_082024_883.jpg
Click to enlarge image IMG_20251025_082028_081.jpg
Click to enlarge image IMG_20251025_082031_507.jpg
Click to enlarge image IMG_20251025_082034_508.jpg
Click to enlarge image IMG_20251025_082038_325.jpg
Click to enlarge image IMG_20251025_082041_557.jpg
Click to enlarge image IMG_20251025_082044_521.jpg
Click to enlarge image IMG_20251025_082047_472.jpg
Click to enlarge image IMG_20251025_082051_621.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3381.html#sigProIde0f8cfd709

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.