Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀតស្របតាមកម្រិតទំនាក់ទំនងការទូតថ្មី

 Tuesday, 11 June 2024 07:47  |  1167 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀតស្របតាមកម្រិតទំនាក់ទំនងការទូតថ្មី

(ស្វីស)៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣ ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅកម្ពុជា។

 

ក្នុងឱកាសនោះ ភាគីទាំងពីរ បានអបអរសាទរចំពោះខួបទំនាក់ទំនងការទូត៧០ឆ្នាំរវាងកម្ពុជានិងជប៉ុនដែលបានប្រារព្ធ យ៉ាងអឹកធឹកកាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុនដែលបាននិងកំពុងបន្តផ្តល់ផ្លែផ្កាដល់ប្រជាជននៃប្រទេសទាំងពីរ។

 

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មានបន្ថែម ពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារដែលបាននិងកំពុងជួយជ្រោមជ្រែងនិងគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។ 

 

ក្រៅពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជាដើម្បីបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនិងលើកកម្ពស់ជំនាញលើវិស័យអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងរថយន្តនៅកម្ពុជា។ 

 

ឆ្លើយតបចំពោះចំណុចនេះ ឯកឧត្តម MIYAZAKI Masahisa បានអះអាងថា ជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជួយកម្ពុជាបន្ថែមទៀត។ 

 

មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គមដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីស្របទៅតាមកម្រិតទំនាក់ទំនងដ៏ស្អិតរមួតក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលរាជរដ្ឋាភិបាលទាំងពីរសម្រេចបាន៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20240611_064456_240.jpg
Click to enlarge image IMG_20240611_064459_316.jpg
Click to enlarge image IMG_20240611_074735_937.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2671.html#sigProIdaaecdad313

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.