Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាគាំទ្រការវិនិយោគ និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងជប៉ុន-កម្ពុជា

 Monday, 01 April 2024 18:06  |  927 times  |   Print  |   Email
  • Image Gallery
កម្ពុជាគាំទ្រការវិនិយោគ និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងជប៉ុន-កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។ នេះជាប្រសាសន៍ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងអាសាគូឈិ(Asakuchi)នៃខេត្តអូកាយ៉ាម៉ារបស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកអភិបាលក្រុង យ៉ាស៊ូហិកុ គុរិយ៉ាម៉ា(Yasuhiko Kuriyama) និងអមដោយប្រធានសមាគមជប៉ុន-កម្ពុជា លោក ហ្វូមីអាគិ តាកាហាស៊ិ (Fumiaki Takahashi) និងសមាជិកសមាជិករបស់សមាគម។ 

 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចចំពោះការគាំទ្រដល់ភាគីជប៉ុនដែលមានបំណងចង់វិនិយោគនៅកម្ពុជាដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ថែមទៀត។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះបំណងនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារផងដែរ ខណៈដែលកម្ពុជាមានបទពិសោធន៍លើកិច្ចសហការនេះស្រាប់។ 

 

ត្រង់ចំណុចនេះ ភាគីជប៉ុន បានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានបង្ហាញពីវិសាលភាពនិងសក្តានុពលនៃផលិតផលក្នុងក្រុងអាសាគូឈិ(Asakuchi)ដែលល្បីល្បាញលើការផលិតស្រា និងមី ដែលផលិតដោយដៃ និងវិស័យនេសាទ(អយស្ទ័រ) និងការកែច្នៃផលិតផលប្រើប្រាស់ក្នុងអាហារដ្ឋានជាដើម។ សម្រាប់ភាគីជប៉ុន ក្រុមហ៊ុនរបស់ខ្លួនអចផ្ទេរបច្ចេកវិទ្យា ឬស្តង់ដានៃការផលិតដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញនិងសមត្ថភាពខ្ពស់ផលិតបានផលិតផលដែលមានគុណភាពស្តង់ដាជប៉ុន។

 

ក្នុងការពិភាក្សាប្រកបដោយផ្លែផ្ការវាងភាគីទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី មានក្តីរំពឹងខ្ពស់ថា អ្នកវិនិយោគិនជប៉ុន នឹងមកបោះទុនវិនិយោគនៅកម្ពុជា ដែលមានធនធានមនុស្សមានជំនាញ និងវត្ថុធាតុដើមដើម្បីអាចកែច្នៃ និងគាំទ្រដល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជានាពេលខាងមុខឱ្យដំណើរការដោយរលូន។

 

ក្នុងនាមជាអតីតនិស្សិតដែលបានទៅរៀននៅប្រទេសជប៉ុនមួយរូប ឯកឧត្តមរដ្ឋមន្ត្រី ពិតជាចង់ឃើញអ្នកវិនិយោគិនជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជាច្រើនបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារឱ្យសម្បូរបែបសម្រាប់ពលរដ្ឋកម្ពុជា ក្នុងពេលដែលប្រទេសជាតិទាំងពីរបានបង្កើនកម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20240401_180427_194.jpg
Click to enlarge image IMG_20240401_180432_047.jpg
Click to enlarge image IMG_20240401_180440_019.jpg
Click to enlarge image IMG_20240401_180452_131.jpg
Click to enlarge image IMG_20240401_180454_528.jpg
Click to enlarge image IMG_20240401_180457_110.jpg
Click to enlarge image IMG_20240401_180500_219.jpg
Click to enlarge image IMG_20240401_180503_040.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2515.html#sigProIdb1580c366c

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.