Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2315

រដ្ឋមន្ត្រីក្រសួងការងារបំពេញទស្សនកិច្ចនៅវិទ្យាស្ថាន ITE ប្រទេសសិង្ហបុរី និងស្នើឱ្យបង្កើនកិច្ចសហការបណ្ដុះបណ្ដាលនៅកម្ពុជាបន្ថែម

 Friday, 20 October 2023 18:09  |  1339 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារបំពេញទស្សនកិច្ចនៅវិទ្យាស្ថាន ITE ប្រទេសសិង្ហបុរី និងស្នើឱ្យបង្កើនកិច្ចសហការបណ្ដុះបណ្ដាលនៅកម្ពុជាបន្ថែម

(សិង្ហបុរី)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITE (Institute of Technical Education) ដើម្បីលើកកម្ពស់គុណភាព និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

 

ចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ពេលបច្ចុប្បន្ន វិទ្យាស្ថាន ITE របស់សិង្ហបុរី បានផ្ដល់កិច្ចសហការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់គ្រូបង្គោល និងមន្ត្រីគ្រប់គ្រងនៅតាមគ្រឹះស្ថាន TVET នានារបស់កម្ពុជា។ 

 

សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ វិទ្យាស្ថាន ITE បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពគ្រូបង្គោលផ្នែក TVET និងមន្ត្រីគ្រប់គ្រងនៅតាមវិទ្យាស្ថានមួយចំនួនទៀតរបស់កម្ពុជា ដោយផ្តោតលើវិធីសាស្ត្របង្រៀន វិធីសាស្ត្រក្នុងការគ្រប់គ្រងគ្រឹះស្ថានបណ្ដុះបណ្ដាលឱ្យកាន់តែមានភាពជឿនលឿន និងឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្ម នៃវិស័យឯកជននៅកម្ពុជា។

 

នាឱកាសទស្សនកិច្ចនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យវិទ្យាស្ថាន ITE បង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើផ្នែកផ្សេងទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាខែវិច្ឆិកាខាងមុខនេះ៕

 

#MLVT

Image Gallery

{gallery}2315{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.