Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2214

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

 Friday, 30 June 2023 11:38  |  2944 times  |   Print  |   Email
  • Image Gallery
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ជិត៧ពាន់នាក់។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នេះ ចំនួន ១ដង រួចមកហើយ កាលពីថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១០ ៦៨៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨។ ថ្ងៃនេះ ជាលើកទី២ ដែល សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន ៦ ៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១០ ក្នុងនោះ ក្រុងពោធិ៍សាត់ចំនួន ១, ស្រុកក្រគរ ចំនួន ៨ និងស្រុកបាកាន ចំនួន ១។

 

រោងចក្រ សហគ្រាស ចំនួន ១០ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣ និងផលិតគ្រឿង អេឡិចត្រូនិច ចំនួន ៥, ដំឡើងរថយន្ត ចំនួន ១ និងផលិតផលកសិកម្ម ចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសអូស្រ្តាលី។ល។ 

 

គួរបញ្ជាក់ថា នៅខេត្តពោធិ៍សាត់ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ២០៩ មានកម្មករនិយោជិតប្រមាណជាង ១ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៣១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរ ចំនួន៣ មានកម្មករនិយោជិតសរុបជាង ៦ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១៧លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជាខេត្តទី១៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន រួមទាំងកម្មន្តសាល ស្ថានីយ៍ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ វារីអគ្គិសនី ។ល។

Image Gallery

{gallery}2214{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.