Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

 Thursday, 29 June 2023 14:34  |  3575 times  |   Print  |   Email
  • Image Gallery
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុប១៨ ២៥៥ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅស្រុកអង្គស្នួល ខេត្តកណ្តាល នេះ ចំនួន ៣ដង រួចមកហើយ ដែលលើកទី១ កាលពីថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៧ ៤២៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៨, លើកទី២ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៧ ៥២៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ២៥ និងលើកទី៣ កាលពីថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១១ ២២៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣៤។ ថ្ងៃនេះ ជាលើកទី៤ ដែល សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុប ចំនួន ១៨ ២៥៥ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។  

 

រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៤, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣, បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ២ និងដេរស្បែកជើង ចំនួន ២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍ អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសអូស្រ្តាលី ។ល។ 

 

គួរបញ្ជាក់ថា នៅខេត្តកណ្តាល ឆ្នាំ២០២៣ មាន រោងចក្រ សហគ្រាស ចំនួន ៤៨៣ មានកម្មករនិយោជិតប្រមាណជាង ១៥ម៉ឺន ៣ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ៤៧៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន ១៧១ មានកម្មករនិយោជិតសរុបជាង ១៣ម៉ឺន ៣ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ៤១២លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន៕

Image Gallery

Click to enlarge image IMG_20230629_143236_309.jpg
Click to enlarge image IMG_20230629_143242_274.jpg
Click to enlarge image IMG_20230629_143259_636.jpg
Click to enlarge image IMG_20230629_143305_633.jpg
Click to enlarge image IMG_20230629_143308_468.jpg
Click to enlarge image IMG_20230629_143313_128.jpg
Click to enlarge image IMG_20230629_143333_429.jpg
Click to enlarge image IMG_20230629_143339_976.jpg
Click to enlarge image IMG_20230629_143343_953.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2212.html#sigProId68401ff2af

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.