Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

 Friday, 16 June 2023 12:48  |  2735 times  |   Print  |   Email
  • Image Gallery
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នេះ ចំនួន១ដង រួចមកហើយ គឺកាលពីទី៦ មិថុនា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២២ ៤៧០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨។

 

ជំនួបនៅព្រឹកនេះ គឺជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ១៤៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសចំនួន ៦ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១, រោងចក្រដេរស្រោមដៃចំនួន១ និងដេរស្បែកជើងចំនួន៤។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសចិន។

 

គួរជម្រាបជូនថា នៅខេត្តកំពង់ចាម ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៥១០ មានកម្មករនិយោជិតប្រមាណជាង ៣ម៉ឺន៦ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ១១១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២១ មានកម្មករនិយោជិត សរុបជាង ២ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ៧៩លានដុល្លារអាម៉េរិក និងជា ខេត្តទី៧ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

Image Gallery

Click to enlarge image IMG_20230616_124119_622.jpg
Click to enlarge image IMG_20230616_124125_324.jpg
Click to enlarge image IMG_20230616_124130_026.jpg
Click to enlarge image IMG_20230616_124134_257.jpg
Click to enlarge image IMG_20230616_124144_603.jpg
Click to enlarge image IMG_20230616_124151_009.jpg
Click to enlarge image IMG_20230616_124154_429.jpg
Click to enlarge image IMG_20230616_124202_164.jpg
Click to enlarge image IMG_20230616_124204_967.jpg
Click to enlarge image IMG_20230616_124216_934.jpg
Click to enlarge image IMG_20230616_124231_440.jpg
Click to enlarge image IMG_20230616_124241_765.jpg
Click to enlarge image IMG_20230616_124248_391.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2201.html#sigProIdfa0e3dab0b

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.