Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យ

 Wednesday, 29 March 2023 12:36  |  3827 times  |   Print  |   Email
  • Image Gallery
កម្ពុជាជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យ

(ភ្នំពេញ)៖ យើងពិតជាមានមោទកភាពដែលប្រទេសកម្ពុជាជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលរហូតមកដល់ពេលនេះបានចំនួន៥ ដំណាក់កាលរួចមកហើយ សម្រាប់កម្មវិធីឆ្នាំ២០១៩-២០២៣ ដែលគោលដៅអាទិភាពសំខាន់ៗទាំង ៣ យើងពិតជាសម្រេចបានលទ្ធផលគួរជាទីមោទន:៖ ១. ការអភិវឌ្ឍមុខរបរ និងការងារ និងសហគ្រាស៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ២. ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គម៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គមប្រកប ដោយចីរភាព តម្លាភាព និងសមធម៌ និង៣. ការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ៖ សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសក៍។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតាមប្រព័ន្ធអនឡាញពីចម្ងាយ សរុបប្រមាណ ១៣០នាក់។ 

 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ ចំនួន៣ រួមមាន៖ (១) ពិនិត្យមើលសមិទ្ធផលសំខាន់ៗនៃការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា ក្នុងឆ្នាំ២០២២  (២) ការបង្ហាញអំពីចំណុចអាទិភាពសម្រាប់ឆ្នាំ២០២៣ និងការលើកកម្ពស់ការយល់ដឹងអំពីដំណើរការអភិវឌ្ឍកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា និង (៣) ការពិនិត្យអនុម័តលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៤-២០២៨។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានសំដែងនូវអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការអន្តរជាតិខាងការងារដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈដល់ការអភិវឌ្ឍន៍រីកចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា និងបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក បងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនពលករខ្មែរនៅក្រៅប្រទេស កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ មុខរបរ និងការងារ និងកិច្ចគាំពារសង្គម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលរំពឹងថានឹងមានកំណើន ៥,៦%។ 

 

គួរបញ្ជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏បានចូលរួមគាំទ្រនូវការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងបានគាំទ្រដល់ការចូលរួមអនុវត្តគោលនយោបាយជាតិសំខាន់ៗទៀត រួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (NEP) ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦-២០៣០ផងដែរ ដែលរួមគ្នាផ្តល់នូវក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានៅទសវត្ស៍បន្ទាប់។ អ្វីដែលសំខាន់នោះ គឺការផ្សារភ្ជាប់កម្មវិធីការងារសមរម្យជាមួយនឹងរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ ដើម្បីជួយប្រទេសកម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលពាក់ព័ន្ធ៕

Image Gallery

Click to enlarge image IMG_20230329_123305_437.jpg
Click to enlarge image IMG_20230329_123310_222.jpg
Click to enlarge image IMG_20230329_123315_819.jpg
Click to enlarge image IMG_20230329_123320_696.jpg
Click to enlarge image IMG_20230329_123330_457.jpg
Click to enlarge image IMG_20230329_123333_246.jpg
Click to enlarge image IMG_20230329_123337_972.jpg
Click to enlarge image IMG_20230329_123344_869.jpg
Click to enlarge image IMG_20230329_123353_300.jpg
Click to enlarge image IMG_20230329_123403_805.jpg
Click to enlarge image IMG_20230329_123407_054.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2131.html#sigProIdc479a9aa11

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.