Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2029

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកវេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារ (AFML) លើកទី១៥

 Wednesday, 19 October 2022 10:49  |  5199 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកវេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារ (AFML) លើកទី១៥

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥ ក្រោមមូលបទ “ការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់” ដែលរៀបចំនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ 

 

វេទិកាអាស៊ាននេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃបណ្តារដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន សហព័ន្ធ​និយោជកអាស៊ាន អង្គការសហជីពអាស៊ាន សមាគមនិយោជក សហជីព អង្គការសង្គមស៊ីវិលនៃបណ្តារដ្ឋសមាជិកអាស៊ាន  ក្រុមការងារសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន និងតំណាងអង្គការអន្តរជាតិ សរុបប្រមាណ១០០នាក់។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង លើកឡើងថា ការធ្វើទេសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយដែលជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។ ដោយសារការធ្វើទេសន្តរប្រវេសន៍ការងារជាបាតុភូតសង្គមដែលមិនអាចលុបបំបាត់បាន ការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសក៍ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់បំផុត។ ក្នុងបុព្វហេតុនេះ ប្រមុខរដ្ឋាភិបាលនៃបណ្តារដ្ឋសមាជិកអាស៊ានបានដាក់ចេញ និងអនុម័តនូវសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងឆ្នាំ២០០៧ និងឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងឆ្នាំ២០១៧។ តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ គណៈកម្មការសម្រាប់អនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ (ACMW) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីអនុវត្តសកម្មភាព/គម្រោងនានាក្នុងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង មានប្រសាសន៍បន្តថា ក្នុងនាមជារដ្ឋសមាជិកអាស៊ាន កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងពលករទេសន្តរប្រវេសក៍កម្ពុជាដែលទៅធ្វើការនៅបរទេស ទាំងពលករទេសន្តរប្រវេសក៍បរទេសដែលមកធ្វើការនៅកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាបានធ្វើ និងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាមួយបណ្តាប្រទេសនានាទាំងនៅក្នុង និងក្រៅតំបន់អាស៊ានផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបញ្ជាក់ឱ្យដឹងថា “សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន” ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ ទើបតែទទួលបានការឯកភាពដោយកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ ហើយនឹងត្រូវដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដើម្បីអនុម័ត និងប្រកាសនៅក្នុងខែវិច្ឆិកា ខាងមុខនេះ។ សេចក្តីថ្លែងការណ៍នេះជាសមិទ្ធិផលដ៏សំខាន់មួយទៀតរបស់អាស៊ាន និងជាការបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍។

 

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាជំងឺកូវីដ-១៩ មានស្ថានភាពល្អប្រសើរជាបន្តបន្ទាប់ក៏ដោយ វាជាការចាំបាច់ជាងពេលណាៗទាំងអស់ដែលយើងទាំងអស់គ្នា ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពពលករទេសន្តរប្រវេសន៍  ដោយឈលើមូលដ្ឋានថាការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ គឺជាការអនុវត្តសិទ្ធិមនុស្ស។ យ៉ាងណាមិញ ការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន ដែលមានការងារសមរម្យ បរិយាបន្ន និងយុត្តិធម៌សង្គម ស្របតាមគន្លងប្រក្រតីភាពថ្មី ក៏ជាកិច្ចការដ៏សំខាន់ដែលត្រូវធ្វើផងដែរ។ 

 

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់វេទិកាទាំងមូលឱ្យខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ហើយចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ដើម្បីសម្រេចឱ្យបាននូវការដាក់ចេញអនុសាសន៍របស់វេទិកាអាស៊ានលើកទី១៥ នេះ សម្រាប់គណៈកម្មការ ACMW យកទៅធ្វើជាធាតុចូលក្នុងការរៀបចំសកម្មភាពការងាររបស់ខ្លួន ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការស្តារឡើងវិញនៃទេសន្តរប្រវេសន៍ការងារ បន្ទាប់ពីវិបត្តិកូវីដ-១៩ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរបស់អាស៊ានបន្ថែមទៀត៕

Image Gallery

{gallery}2029{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.