Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ-ILO រៀបចំសិក្ខាសាលា ការពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា ស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩

 Wednesday, 20 April 2022 19:35  |  4351 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ-ILO រៀបចំសិក្ខាសាលា ការពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា  ស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា ស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងអង្គការដៃគូពាក់ព័ន្ធ។ 

 

សិក្ខាសាលានេះ មានគោលបំណងដើម្បីពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា ស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ឱ្យកាន់តែទូលំទូលាយដល់កម្មករនិយោជិតតាមរោងចក្រ សហគ្រាស ជាពិសេសវិស័យសំណង់ វិស័យទេសចរណ៍ និងសេវាកម្សាន្ត។ 

 

លោក John Ritchotte តំណាងអង្គការអន្តរជាតិខាងការងារ (ILO/BANGKOK) បានបង្ហាញចំណាប់អារម្មណ៍ចំពោះការរៀបចំ នូវគោលការណ៍ប្រតិបត្តិស្ដង់ដានេះ និងលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាសង្គមក្នុងការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា ជាពិសេសរវាងកម្មករនិយោជិត និយោជក រាជរដ្ឋាភិបាល និងអង្គការដែលជាដៃគូពាក់ព័ន្ធ។ 

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើកម្មករនិយោជិត និង សេដ្ឋកិច្ចជាតិទាំងមូល។ លោកបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលការណ៍ប្រតិបត្តិស្តង់ដានេះ ព្រមទាំងសំណូមដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្ត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ។ 

លោក ទេព សុភ័ណ ប្រធានគ្រប់គ្រងទូទៅនៃ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដានេះ ដើម្បីឱ្យសហគ្រាស គ្រឹះដ្ឋានត្រៀមខ្លួនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ កូវីត-១៩ ។ ជាងនេះទៅទៀត លោក បានបញ្ជាក់ថា កន្លងមក សមាគមរបស់លោក បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិស្តង់ដានេះ ដល់សមាជិករបស់ខ្លួនផងដែរ។ 

 

ក្នុងឱកាសនោះ ឯកឧត្តម ឡេង តុង បានបញ្ជាក់ ពីជោគជ័យនៃយុទ្ធសាស្ត្រ ផ្ការីក របស់រាជរដ្ឋាភិបាលដែលបានជំរុញយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនគ្រប់ស្រទាប់ គ្រប់វ័យ និងកម្មករនិយោជិត រួមជាមួយនឹងការជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់គ្រប់ពេល ដែលកត្តាទាំងនេះរួមចំណែកកាត់បន្ថយហានិភ័យ និងអត្រាស្លាប់របស់ប្រជាជន ដែលប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការនានា ដើម្បីឆ្លើយតបនូវបញ្ហានៃជំងឺកូវីដ-១៩នៅកន្លែធ្វើការ តាមរយ:ការរៀបចំនូវលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ រួមជាមួយនឹងវិធានការសុខាភិបាល ដើម្បីបន្តការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ដែលក្នុងនោះ ក្រសួងបានដាក់ចេញឱ្យអនុវត្តនូវគោលការណ៍ប្រតិបត្តិស្ដង់ដា ស្ដីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩ សំដៅបន្តឆ្លើយតប និងធានានូវការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធានាបាននូវនិរន្តភាព ច្រវ៉ាក់ផលិតកម្ម អាជីវកម្ម រោងចក្រ សហគ្រាស រួមនឹងស្ថិរភាពការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិត។  

 

ជាមួយគ្នានេះដែរ អង្គសិក្ខាសាលាទាំងមូល បានស្តាប់បទបង្ហាញរបស់តំណាងជំនាញការរបស់អង្គការអន្តរជាតិខាងការងារទាក់ទងនឹងផលប៉ះពាល់ និងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទាក់ទងនឹងគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការងារ និងការគ្រប់គ្រង រោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩៕

Image Gallery

Click to enlarge image IMG_20220420_193350_160.jpg
Click to enlarge image IMG_20220420_193357_250.jpg
Click to enlarge image IMG_20220420_193359_689.jpg
Click to enlarge image IMG_20220420_193405_142.jpg
Click to enlarge image IMG_20220420_193407_270.jpg
Click to enlarge image IMG_20220420_193410_365.jpg
Click to enlarge image IMG_20220420_193412_814.jpg
Click to enlarge image IMG_20220420_193415_128.jpg
Click to enlarge image IMG_20220420_193417_555.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1854.html#sigProId5536f8316e

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.