Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3600

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែជាមួយប្រធានសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ

 សុក្រ, 27 មីនា 2026 15:05  |    Written by MLVT  |  930 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែជាមួយប្រធានសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ

(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងក្រសួងជាមួយតំណាងបងប្អូនកម្មករនិយោជិត និងតាមដានក្តាប់ជាប់នូវបញ្ហាផ្សេងៗនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ឯកឧត្ដម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានសហព័ន្ធសហជីពចំនួន ១៥២ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ 

 

ជំនួបនេះផ្ដោតសំខាន់លើការពិភាក្សាគ្នាពីការវិវត្តថ្មីៗនៅក្នុងវិស័យការងារ និងស្ថានភាពជារួមនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ជាពិសេសបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិត និងនិយោជក។ 

 

ជាមួយគ្នានេះ ជំនួបនេះក៏បានចែករំលែកនូវព័ត៌មាន និងគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល និងក្រសួង ព្រមទាំងទទួលបានព័ត៌មានជាក់លាក់ពីមូលដ្ឋាន ដើម្បីធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការយោគយល់ និងអត់ធ្មត់ខ្ពស់ចំពោះស្ថានភាពលំបាកដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈឡើងថ្លៃជាសកល ជាពិសេសម្ចាស់រថយន្តដឹកកម្មករនិយោជិត ម្ចាស់ផ្ទះជួល និងអ្នកលក់ដូរម្ហូបអាហារ។ ជាមួយគ្នានេះ ឯកឧត្ដមបានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តសហការជិតស្និទ្ធជាមួយក្រសួង និងមន្ទីរការងាររាជធានី-ខេត្ត ដើម្បីបង្កើនភាពជឿជាក់លើយន្តការដោះស្រាយ ដែលមានវប្បធម៌ទំនាក់ទំនងវិជ្ជាជីវៈល្អ តាមរយៈការក្តាប់សញ្ញាណនៃបញ្ហានៅកន្លែងការងារ ហើយរាយការណ៍រាល់បាតុភាព ឬបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាមុន ដើម្បីឱ្យក្រសួងអាចចាត់វិធានការអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ 

 

ការធ្វើបែបនេះ គឺដើម្បីជៀសវាងការតវ៉ាក្នុងរូបភាពជាបាតុកម្ម ឬកូដកម្ម ឈានទៅដល់ការបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ហើយអាចប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ ស្ថិរភាពការងារ និងផលប្រយោជន៍រួម។

 

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យប្រធានសហព័ន្ធសហជីពទាំងអស់យកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងជាមួយសហជីពមូលដ្ឋាន ពង្រឹងសមត្ថភាពយល់ដឹងពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានា ដើម្បីជាដៃគូចរចាប្រកបដោយន័យស្ថាបនាជាមួយនិយោជកនៅកន្លែងធ្វើការ។ បន្ថែមពីនេះ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពាក់កណ្តាលខែមេសានេះ សូមយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួលដល់បងប្អូនកម្មករនិយោជិត ដើម្បីបានឈប់សម្រាកទៅលេងស្រុកកំណើត និងត្រៀមបង្ការនូវរាល់ហានិភ័យផ្សេងៗដែលអាចកើតមានឡើង។

 

ជាការឆ្លើយតប ប្រធានសហព័ន្ធសហជីពទាំងអស់ បានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូជាមួយក្រសួងឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហា ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ តំណាងសហជីពក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងអំឡុងពេលវិបត្តិនានា។ ជាក់ស្តែង ថ្មីៗនេះ តាមរយៈអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចតម្រូវឱ្យភាគីនិយោជក បន្ថែមប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករនិយោជិតបន្ថែមលើអត្ថប្រយោជន៍ដែលមានស្រាប់ ដើម្បីជួយសម្រាលបន្ទុកក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ បងប្អូនសហជីព ក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងការគិតគូរដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕

 

#MLVT #HENGSour


{gallery}3600{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.