Ministry of Labour and Vocational Training
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្តីពីអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យដល់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់ណ្តាល និងមន្ទីរការងាររាជធានី-ខេត្ត

 ពុធ, 19 មិថុនា 2024 17:48  |    Written by MLVT  |  1356 times  |   Print  |   Email
  • Image Gallery

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការធ្វើអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យ» សម្រាប់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់កណ្តាលនិងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តទាំង២៥ ដែលធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

 

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ជាពិសេសការធ្វើអធិការកិច្ចពិសេស និង ការកសាងសំណុំរឿងផាកពិន័យឱ្យកាន់តែមានប្រសិទ្ធភាព វីជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។ 

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អុិន ខេមរា បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដើម្បីជំរុញប្រសិទ្ធភាពការងាររបស់មន្ត្រីអធិការកិច្ចបន្ថែមទៀត។  

 

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ ក្រេបយកចំណេះដឹងដើម្បីធានាប្រសិទ្ធភាពការងារជូនសង្គមជាតិ៕

 

#MLVT #HENGSour

Image Gallery

{gallery}2688{/gallery}


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.