Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត

 សុក្រ, 14 កុម្ភៈ 2025 18:47  |  580 times  |   Print  |   Email
  • Image Gallery
លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត (ប្រតិភូបុគ្គលិក) និងបានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពី សេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អេ.ខេ.អិម ហ្គាមេន (A.K.M GARMENT CO., LTD.) ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

 

ក្នុងឱកាសនោះ លោកជំទាវ បានចុះត្រួតពិនិត្យ និងតាមដាន ស្ថានភាពមួយចំនួនដូចជា ព័ត៌មានទូទៅរបស់សហគ្រាស គ្រឹះស្ថាន លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ ស្ថានភាពប្រឈមរបស់សហគ្រាស គ្រឹះស្ថាន។ បន្ទាប់ពីចុះពិនិត្យស្ថានភាព និងទិដ្ឋភាពជាក់ស្ដែងក្នុងរោងចក្រ លោកជំទាវ រដ្ឋលេខាធិការ ពិនិត្យឃើញថា លក្ខខណ្ឌការងារ បរិស្ថានកន្លែងធ្វើការ និងអនុលោមភាពនៃការគោរពច្បាប់ស្តីពីការងារ និងរបបសន្តិសង្គមមានលក្ខណៈល្អប្រសើរ។ 

 

ក្រុមការងារក៏បានណែនាំ មួយចំនួនដូចជា ៖ 

១. ដើម្បីជំរុញកម្មករនិយោជិត និងនិយោជកឱ្យចូលរួមសកម្មក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស. និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមបានត្រឹមត្រូវ សហជីពនិងនិយោជកត្រូវសហការផ្សព្វផ្សាយ និងប្រើ App សមាជិក ប.ស.ស. ឱ្យបានគ្រប់គ្នា

២. ណែនាំសហជីព និងនិយោជក ចូលរួមទប់ស្កាត់រាល់ពាក្យចចាមអារ៉ាម និងបាតុភាពអវិជ្ជមាននៃមជ្ឈដ្ឋានអគតិ អំពីការផ្តល់សេវា ប.ស.ស. តាមរយៈការផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យចេះប្រើប្រាស់ App និងពង្រឹងការការពារផលប្រយោជន៍កម្មករនិយោជិតតាមការចុះសមាជិកឧត្តរជីវី

៣. លើកទឹកចិត្តកម្មករនិយោជិតការរាយការណ៍ ក្នុងករណីមូលដ្ឋានសុខាភិបាលដែលផ្តល់សេវាមិនបានត្រឹមត្រឹម តាមរយៈប្រព័ន្ធ Hotline លេខ 1297 ឬ 1286

៤. បញ្ជាក់អំពីការចូលប្រើប្រាស់ សេវា ប.ស.ស. នៅខាងមន្ទីរពេទ្យ ដោយមិនកំណត់ចំនួនដង 

៥. ណែនាំទៅខាងអ្នកគ្រប់គ្រងរោងចក្រ និងរដ្ឋបាលត្រូវបង់ភាគទាន ប.ស.ស. ឱ្យបានទៀងទាត់រៀងរាល់ខែ និងគ្រប់ចំនួនកម្មករទាំងអស់ ដើម្បីកុំអោយបាត់ផលប្រយោជន៍របស់កម្មករនិយោជិត៕

 

#MLVT #HENGSour

Image Gallery

{gallery}3065{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.