Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨

 ពុធ, 30 តុលា 2024 18:49  |  520 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ 

 

(សិង្ហបុរី)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។ 

 

នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការងារនៅក្នុងក្របខណ្ឌអាស៊ាន ពិសេសដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលបរិបទសេដ្ឋកិច្ចសង្គម និងនយោបាយក្នុងសកលលោក ដែលក្នុងនោះរួមមាន ការបម្លាស់ទីនៃពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន  និងចល័តភាពអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមសម្រាប់ពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន​ និងអាស៊ានបូកបី។   

 

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគាំទ្រលើការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដី និងបញ្ជាក់ពីគោលជំហរ និងការប្ដេជ្ញារបស់អគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រ និងជំរុញវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងក្របខណ្ឌអាស៊ាន ពិសេសពាក់ព័ន្ធនឹងការគាំពារពលករទេសន្ដរប្រវេសន៍, ការអភិវឌ្ឍជំនាញសម្រាប់យុវជន ពិសេសពលករទេសន្ដរប្រវេសន៍ និងចល័តភាពនៃអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមជូនពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន។ 

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានផ្លាស់ប្តូរព័ត៌មាន និងទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការផ្សេងៗរបស់បណ្តាប្រទេសអាស៊ានជាមួយប្រទេសដៃគូនានា ផងដែរ។ 

 

ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព៕

 

#MLVT #HENGSour

Image Gallery

{gallery}2892{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.