Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះបងប្អូនជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់ជាបន្តទៀត នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង

 អាទិត្យ, 25 មិថុនា 2023 11:38  |  2598 times  |   Print  |   Email
  • Image Gallery
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះបងប្អូនជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់ជាបន្តទៀត នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង។

 

ឯកឧត្តមបណ្ឌិត  អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅ ក្រុងបាវិត ខេត្តស្វាយរៀងនេះ ចំនួន ៣ដង រួច មកហើយ ដែលលើកទី១ នៅឆ្នាំ២០០៥ ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន, លើកទី២ នាថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៨ ៥៨៤នាក់ មកពីរោង ចក្រ សហគ្រាស ចំនួន២៦ និងលើកទី៣ នាថៃ្ងព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១៩ ៤៨៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣២។

 

ជំនួបនៅថ្ងៃនេះ ជាលើកទី៤ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ២២ ៣៥៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ២៤ ក្នុងក្រុងបាវិត ខេត្ត ស្វាយរៀង។

រោងចក្រ សហគ្រាសចំនួន២៤ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៧, ផលិតស្បែកជើងចំនួន៣, កែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិក ចំនួន១, ផ្តុំនិងដំឡើងកង់ចំនួន ១, អេឡិចត្រូនិចចំនួន៣ និងរោងចក្រផ្សេងៗចំនួន៩។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសអូស្ត្រាលីជាដើម។ 

 

នៅខេត្តស្វាយរៀង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ២៦៤ មានកម្មករនិយោជិតប្រមាណជិត៩ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ២៨៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន៤១ មានកម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១២៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជា ខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន៕

Image Gallery

{gallery}2208{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.