Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល  ប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាសនានា

 អាទិត្យ, 18 មិថុនា 2023 14:10  |  2437 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល  ប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាសនានា

(ភ្នំពេញ)៖នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល  ប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាសនានា មានចំនួន ៣ ៧៥៣ មកពីរោងចក្រ សហគ្រាស ចំនួន ៣១៣ មកពីខេត្តកណ្តាល ចំនួន ១៣០, ខេត្តកំពង់ស្ពឺចំនួន ១១០, ខេត្តតាកែវចំនួន ៤៦, ខេត្តកំពង់ឆ្នាំងចំនួន ១៤ និងខេត្តកំពង់ចាមចំនួន ១៣ ក្នុងនោះ កាត់ដេរសម្លៀកបំពាក់ចំនួន ១៨៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥៩, ដេរស្បែកជើង ចំនួន៤៦, បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១១, ផលិតគ្រឿងអេឡិចត្រូនិច ចំនួន ៨, ផលិតអំបោះ ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ ចំនួន១ និងរោងចក្រផ្សេងៗ ចំនួន ៣។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។ 

 

ឯកឧត្ដមបណ្ឌិត អុិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល និងប្រធានផ្នែក ចំនួន ១លើក កាលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ចំនួន ៣ ៧១៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៣៨៤ នៅក្នុងរាជធានីភ្នំពេញ។ ថ្ងៃនេះ ជាលើកទី២ ដែល ឯកឧត្តមបណ្ឌិត បានមកជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល និងប្រធានផ្នែក ជាថ្មីម្តងទៀត។  

 

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះបងប្អូនប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាស នានា និងថ្លែងការកោតសរសើរចំពោះបងប្អូនទាំងអស់ ដែលបានបំពេញ

តួនាទីក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ ព្រមទាំងបានរួមចំណែកក្នុងការធានានិរន្តរភាពផលិតកម្ម អាជីវកម្មរបស់រោងចក្រ និងសុខុដុមរមនារវាងកម្មករនិយោជិតនិងនិយោជកក្នុងរយៈពេលកន្លងមក។ 

 

គួរបញ្ជាក់ជូនថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧លានដុល្លារអាម៉េរិក។ នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១ ៣២៦ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី៦៦ម៉ឺននាក់) ការនាំចេញ មានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក (ឆ្នាំ២០២២)៕

Image Gallery

{gallery}2203{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.