Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ការងាររត់រកមនុស្សដល់មូលដ្ឋាន! ក្រសួងការងារនាំឱកាស ២ ៤០០កន្លែងជូនប្រជាពលរដ្ឋ និងអតីតពលករ នៅខេត្តព្រះវិហារ

 សុក្រ, 21 សីហា 2026 18:44  |    ផ្សព្វផ្សាយដោយ MLVT  |  86 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
ការងាររត់រកមនុស្សដល់មូលដ្ឋាន! ក្រសួងការងារនាំឱកាស ២ ៤០០កន្លែងជូនប្រជាពលរដ្ឋ និងអតីតពលករ នៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំឱកាសការងារទៅដល់មូលដ្ឋាន ដោយនាំយកការងារចំនួន ​២ ៤០០កន្លែង​ មកជូនប្រជាពលរដ្ឋជិត ​៦០០នាក់​ ជាពិសេសអតីតពលករមកពីប្រទេសថៃ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកជ័យសែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ វេទិកានេះបានបើកឱកាសឱ្យអ្នកស្វែងរកការងារចុះឈ្មោះ សម្ភាស និងជួបតំណាងនិយោជកដោយផ្ទាល់ ដោយមិនចាំបាច់ចំណាយពេល និងថវិកាធ្វើដំណើរទៅស្វែងរកការងារនៅទីឆ្ងាយឡើយ។

 

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ ​"ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ"​  ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ​ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ​៩ម៉ឺនកន្លែង​ នៅទូទាំងប្រទេស។ ការនាំឱកាសការងារមកដល់មូលដ្ឋាន គឺជាការផ្សារភ្ជាប់ដោយផ្ទាល់រវាងអ្នកស្វែងរកការងារ និងនិយោជក ព្រមទាំងជួយកាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការស្វែងរកការងារ។

 

សម្រាប់អតីតពលករមកពីប្រទេសថៃ ឯកឧត្តមបានលើកទឹកចិត្តឱ្យចាប់យកឱកាសការងារក្នុងស្រុក ដើម្បីរស់នៅជិតក្រុមគ្រួសារ និងទទួលបានការគាំពារពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) រួមមានការការពារហានិភ័យការងារ ការថែទាំសុខភាព និងសោធន។ ទន្ទឹមនេះ ក្រសួងបានពង្រីកការបណ្តុះបណ្តាលជំនាញតាមរថយន្តចល័ត ដូចជា ផ្នែកសម្ផស្ស សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ និងឆុងកាហ្វេ ព្រមទាំងអនុវត្តកម្មវិធីតេស្ដទទួលស្គាល់ជំនាញពីមុន ​(RPL)​ សម្រាប់អ្នកមានជំនាញ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រ។

 

​ក្រៅពីឱកាសការងារក្នុងស្រុក ឯកឧត្តមក៏បានណែនាំអតីតពលករ និងប្រជាពលរដ្ឋដែលមានបំណងធ្វើការនៅក្រៅប្រទេស ឱ្យជ្រើសរើសទីផ្សារការងារដែលមានស្តង់ដា លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ ស្តីពីឱកាសការងារ និងលេខ ១២៨៦ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ ប.ស.ស. ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងជ្រើសរើសការងារសមស្របនឹងសមត្ថភាព និងគោលដៅរបស់ខ្លួន។​

 

ក្នុងឱកាសនេះដែរ ឯកឧត្តម គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ បានលើកទឹកចិត្តប្រជាពលរដ្ឋ និងអតីតពលករ ឱ្យចាប់យកឱកាសការងារស្របច្បាប់ក្នុងស្រុក ដែលកំពុងមានតម្រូវការកម្លាំងពលកម្មនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ចំពោះអ្នកធ្លាប់ធ្វើការនៅក្រៅប្រទេស ដូចជា អ៊ីស្រាអែល និងកូរ៉េខាងត្បូង ឯកឧត្តមបានណែនាំឱ្យយកចំណេះដឹង ជំនាញ និងបទពិសោធផ្សេងៗដែលទទួលបាន មកប្រើប្រាស់សម្រាប់បង្កើតអាជីវកម្ម ឬមុខរបរសមស្របនៅក្នុងស្រុក ដើម្បីបង្កើតប្រាក់ចំណូលសមរម្យ និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ។

 

សូមបញ្ជាក់ថា ឱកាសការងារទាំង ​២ ៤០០កន្លែង​ ត្រូវបាននាំមកពី ​ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស្ព័រតិច អ៊ិនឌឹសស្រ្ទីយ៍​ ,ធនាគារអេស៊ីលីដា ភីអិលស៊ី,ធនាគារអេ អឹម ខេ និងក្រុមហ៊ុន គ្លូប៊លហ្គ្រីន(ខេមបូឌា)អេនើជីឌីវេឡុបមេន ដែលបានចូលរួមបង្កើតជម្រើសការងារជាក់ស្តែងជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការជួបផ្ទាល់រវាងអ្នកស្វែងរកការងារ និងនិយោជក ក៏អាចជួយឱ្យប្រជាពលរដ្ឋឈ្វេងយល់ពីលក្ខខណ្ឌការងារ និងជ្រើសរើសមុខតំណែងដែលសមស្របនឹងជំនាញរបស់ខ្លួន៕

 

#MLVT #HENGSour

វិចិត្រសាល

Click to enlarge image o_1k0i28j7i1dle1hdn11ss5267tgk.jpeg
Click to enlarge image o_1k0i28j7i1fsjm931pfh1lu5utnr.jpeg
Click to enlarge image o_1k0i28j7i1lr51dvna4g1rk1bobn.jpeg
Click to enlarge image o_1k0i28j7i1v4l1vb192373le13p.jpeg
Click to enlarge image o_1k0i28j7i4b2176bg6faq96tfj.jpeg
Click to enlarge image o_1k0i28j7i113cl71js014h1fu0m.jpeg
Click to enlarge image o_1k0i28j7i149s1vllpvmr25c8sq.jpeg
Click to enlarge image o_1k0i28j7in4pg351fp3m6n1gltl.jpeg
Click to enlarge image o_1k0i28j7iuhv7imbq61l8564po.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/33-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3766.html#sigProId22573090e5

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.