Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2197

ថ្ងៃនេះក្រសួងការងាររៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពផ្តល់ឱកាសការងារ ៤៥០០ កន្លែង ដល់យុវជន

 អង្គារ, 13 មិថុនា 2023 15:20  |  2316 times  |   Print  |   Email
  • Image Gallery
ថ្ងៃនេះក្រសួងការងាររៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពផ្តល់ឱកាសការងារ ៤៥០០ កន្លែង ដល់យុវជន

"ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព" ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO ) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ ដោយផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ២៥ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។

 

ក្រុមហ៊ុនធំៗចំនួន ២៥ ដែលចូលរួមក្នុង "ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព" រយៈពេលពីរថ្ងៃនេះ គឺមកពីវិស័យសំខាន់ៗដូចជា ធនាគារ និងធានារ៉ាប់រង, លក់ដុំ និងលក់រាយ, ព័ត៌មានវិទ្យា និងទំនាក់ទំនង, អេឡិចត្រូនិច, ផលិតទុយយោ, ផលិតចំណីសត្វ, បណ្តុះបណ្តាល និងសេវាកម្មផ្សេងៗ។ គោលបំណងសំខាន់នៃពិព័រណ៍ការងារនេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ សម្ភាសការងារ ជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។

 

នៅក្នុងពិធីបើកពិព័រណ៍នាព្រឹកនេះលោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ លើកឡើងថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នេះ គឺជាការអនុវត្តស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ឱ្យបានទៅ ដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារ ទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការជួយតម្រង់ទិស ការងារ និងមាគ៌ាអាជីពសម្រាប់យុវជន ដែលជាកម្លាំងពលកម្មវ័យក្មេងរបស់យើង។ ព្រឹត្តិការណ៍នេះ នឹងបង្កើតនូវបរិយាកាសប្រកបដោយ ភាពសកម្ម និងភាពឆ្លើយតបទាន់ ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមាន សក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យនៅមួយ កន្លែងដោយងាយស្រួល។

 

លោក លីវ យូតុង តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ចាត់ទុកថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ គឺជាឱកាសយ៉ាងល្អប្រសើរសម្រាប់អ្នកស្វែងរកការងារធ្វើ ពិសេសយុវជន។ លោកបន្ថែមថាការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់ មនុស្សគ្រប់រូប ហើយក៏ជារឿងដ៏សំខាន់ដែលអង្គការ ILO កំពុងយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងផងដែរ។

 

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ទីផ្សារការងារកម្ពុជាបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាច្រើនជាក់ស្តែងក្នុងរយៈពេលពីរថ្ងៃនេះ NEA និងសហភាពសហព័ន្ធកម្ពុជារាជធានីភ្នំពេញបានសហការគ្នារៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះឡើងដោយនាំយកឱកាសការងាររហូតដល់ ៤៥០០ កន្លែងសម្រាប់ផ្តល់ជូនយុវជន។  ដូច្នេះ យុវជន ត្រូវខិតខំសិក្សារៀនសូត្រក្រេបយក ចំណេះជំនាញឱ្យបានច្បាស់លាស់ដើម្បីចាប់យកឱកាសការងារដែលមានច្រើនសំបូរបែប។

 

ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែងក្នុងមុខតំណែងខុសៗជាច្រើន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក៏អាចទទួលបាននូវគន្លឹះអំពីការត្រៀមខ្លួនចូលទីផ្សារការងារ នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង  និងបទពិសោធន៍ ដែលមានការចូលរួមពី សំណាក់វាគ្មិនជំនាញជាច្រើនរូបទៀតផង។

 

កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជកធនាគារ ABA លើកឡើងថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួន ចូលទីផ្សារការងារនៅក្នុងសិក្ខសាលាទៀតផង។ កញ្ញា បន្ថែមថា ធនាគារ ABA មានឱកាសការងារជាច្រើនក្នុងមុខតំណែងផ្សេងៗគ្នាសម្រាប់ផ្តល់ជូន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍រយៈពេលពីរថ្ងៃនេះ។

 

យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារដែលមានបំណងចូលរួមដើម្បីស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុន ដែលខ្លួនពេញចិត្ត។

Image Gallery

{gallery}2197{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.