Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៦ ទទួលបានធាតុចូល និងអនុសាសន៍គន្លឹះសម្រាប់ពង្រឹងជំនាញ និងតម្រង់ទិសដៅយុទ្ធសាស្ត្រកសាងទីផ្សារការងារកម្ពុជាប្រកបដោយភាពធន់ និងបរិយាបន្ន

 សុក្រ, 13 វិច្ឆិកា 2026 08:45  |    ផ្សព្វផ្សាយដោយ MLVT  |  118 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៦ ទទួលបានធាតុចូល និងអនុសាសន៍គន្លឹះសម្រាប់ពង្រឹងជំនាញ និងតម្រង់ទិសដៅយុទ្ធសាស្ត្រកសាងទីផ្សារការងារកម្ពុជាប្រកបដោយភាពធន់ និងបរិយាបន្ន

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល” នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La។ លទ្ធផលនៃសន្និសីទនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ជាធាតុចូល និងជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាព ក៏ដូចជាជំរុញការអនុវត្តឱ្យកាន់តែប្រសើរនៃឯកសារគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ នាពេលខាងមុខ។

 

ថ្លែងទៅកាន់អង្គសន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការ ILO  ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក កម្មករនិយោជិត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណ​៣០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំសន្និសីទ ដៃគូសហការ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក៏ដូចជាកិច្ចខិតខំរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពរលូន និងជោគជ័យគួរជាទីមោទនៈ។ 

 

តាមរយៈលទ្ធផលនៃកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៦ក្នុងរយៈពេល២ថ្ងៃមកនេះ ឯកឧត្តមបានបង្ហាញការចាប់អារម្មណ៍លើភាពប្រទាក់ក្រឡានៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារការងារ, ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងបរិវត្តកម្មធីវេត, បញ្ញាសិប្បនិម្មិត(AI) និងអនាគតនៃការងារ។ ឯកឧត្តមបានគូសបញ្ជាក់ថា AI ជាបរិវត្តកម្មបច្ចេកវិទ្យាថ្មី ដែលនឹងផ្តល់ឱកាសកាន់តែច្រើនដល់អ្នកចេះប្រើប្រាស់ក្នុងការបំប្លែងគំនិតទៅជានវានុវត្តន៍ និងការបំពេញការងារកាន់តែមានផលិតភាព និងប្រសិទ្ធភាព។ 

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានប្តេជ្ញាចិត្តក្នុងការបន្តជំរុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ ដោយឈរលើគោលដៅចម្បង គឺការលើកកម្ពស់លទ្ធផលទីផ្សារការងារឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន និងភាពធន់ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានឱកាសការងារល្អ ផលិតភាពខ្ពស់ និងលើកកម្ពស់ជីវភាពកាន់តែប្រសើរ។ 

 

ដើម្បីបំប្លែងលទ្ធផលសន្និសីទនេះឱ្យទៅជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយថ្នាក់ជាតិ ព្រមទាំងជំរុញឱ្យប្រសើរឡើងក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំនៃក្រសួងការងារ ឱ្យពង្រឹងធ្វើទំនើបកម្មនិងស្ថាបនូបនីយកម្មប្រព័ន្ធព័ត៌មានទីផ្សារការងារផ្អែកលើទិន្នន័យ និងការលើកកម្ពស់ចល័តភាពកម្លាំងពលកម្ម ព្រមទាំងពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងគ្រឹះស្ថានធីវេតផ្ទាល់ដើម្បីតម្រង់ទិសកម្មវិធីការបណ្តុះបណ្តាលជំនាញឱ្យឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់និយោជក។ 

 

ក្រៅពីនេះក៏ត្រូវពន្លឿនការលើកកម្ពស់ និងផ្លាស់ប្តូរជំនាញ ដោយធ្វើការជាមួយនឹងសមាគមធុរកិច្ចជន និងសមាគមនិយោជក ដើម្បីផ្ដល់ឱកាស និងជម្រាបជូនអំពីកម្មវិធីដែលគ្រឹះស្ថានធីវេត និងមូលនិធិអភិវឌ្ឍន៍ជំនាញមានដើម្បីជួយសហគ្រាសគ្រប់កម្រិតបញ្ជូនបុគ្គលិករបស់ខ្លួនទៅទទួលការបណ្តុះបណ្តាលដោយឥតគិតថ្លៃ, ជំរុញឱ្យមានការចែករំលែកការអនុវត្តល្អៗ និងភាពជោគជ័យរបស់សហគ្រាសក្នុងការជំរុញកម្រិតជំនាញនិងលើកកម្ពស់ផលិតភាពដល់សាធារណជន និងរួមគ្នាជំរុញការធ្វើអន្តរកាលសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ និងការពង្រីករបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន៕

#MLVT #HENGSour


Click to enlarge image o_1k799h2mb1bnuvcf1p0gt7b116q11.jpeg
Click to enlarge image o_1k799h2mb1bt41van1nl2dutn0hv.jpeg
Click to enlarge image o_1k799h2mb1ja6o5014ou5tater18.jpeg
Click to enlarge image o_1k799h2mb1rb61f5r18g98uf135u14.jpeg
Click to enlarge image o_1k799h2mb1uci1abk42g1rghh3c13.jpeg
Click to enlarge image o_1k799h2mb14hv181f45g1h0vp1ht.jpeg
Click to enlarge image o_1k799h2mb51vh2qg871bfj1t7cq.jpeg
Click to enlarge image o_1k799h2mb72ne16113q1joi15bir.jpeg
Click to enlarge image o_1k799h2mb179t5af1n341it412if10.jpeg
Click to enlarge image o_1k799h2mbalrjemdpsjlpf6919.jpeg
Click to enlarge image o_1k799h2mbanubg6jokkcv653s.jpeg
Click to enlarge image o_1k799h2mbbbb1h9ft4sscpkcg16.jpeg
Click to enlarge image o_1k799h2mbcdt19kahij3oq1cil15.jpeg
Click to enlarge image o_1k799h2mbfhs1gtksepm41qogu.jpeg
Click to enlarge image o_1k799h2mbhco7a01jas1dplkc312.jpeg
Click to enlarge image o_1k799h2mbo50u2a14ed273i1d17.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8%E1%9F%97/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3871.html#sigProId56bea835dc

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.