Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3131

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨

 អង្គារ, 18 មីនា 2025 13:50  |    Written by MLVT  |  798 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨

(សៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអគ្គលេខាធិការដ្ឋានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី បរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ផ.យ.អ-ក.ស.ប.) ២០២៤-២០២៨ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោម អធិបតីភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមធ្វេីបទបង្ហាញពន្យល់ណែនាំដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជូនដល់លោក លោកស្រី ជាជនបង្គោលចំនួនជាង១០០នាក់ មកពីអគ្គនាយកដ្ឋាន/អគ្គលេខាធិការដ្ឋាន និងនាយកដ្ឋាន/អង្គភាពប្រតិបត្តិ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ និងបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) តាមថ្នាលបច្ចេកវិទ្យាឌីជីថល ដែលជាការឈានមួយជំហានទៅមុខបន្ថែមទៀតក្នុងការងារត្រួតពិនិត្យ និងវាយតម្លៃ (M&E) និងជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការដ្ឋានបរិវត្តកម្មឌីជីថល។ 

 

ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលនេះ ក៏បានផ្តល់ឱកាសដល់អ្នកចូលរួមដែលជាជនបង្គោលពីអង្គភាពពាក់ព័ន្ធ ស្វែងយល់ និងអនុវត្តការងារ លើប្រធានបទចំនួន៤ រួមមាន៖ (១) ការរៀបចំផែនការសកម្មភាព និងរបាយការណ៍វឌ្ឍនភាព, (២) របៀបបំពេញទម្រង់គំរូតារាងផែនការសកម្មភាព៥ឆ្នាំ, (៣) របៀបបំពេញទម្រង់គំរូផែនការសកម្មភាពប្រចាំឆ្នាំ, និង(៤) របៀបបំពេញទម្រង់គំរូរបាយការណ៍វឌ្ឍនភាពនៃការតាមដានការអនុវត្តសកម្មភាពការងារ តាមថ្នាលបច្ចេកវិទ្យាឌីជីថល។ 

 

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា  ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តសមិទ្ធកម្ម និងឈានទៅអនុវត្តគណនេយ្យភាពសមិទ្ធកម្ម ស្របតាមគោលបំណងនៃគោលនយោបាយរបស់ក្រសួងដែលបានដាក់ចេញឱ្យអនុវត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ៕

 

#MLVT #HENGSour


{gallery}3131{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.