Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3117

ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

 ច័ន្ទ, 10 មីនា 2025 11:07  |    Written by MLVT  |  932 times  |   Print  |   Email
  • Image Gallery
ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) ក្នុងនៅខណ្ឌកំបូល រាជធានីភ្នំពេញ។    

 

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធក្នុងអគារទារកដ្ឋាន និងបានសំណេះសំណាលជាមួយអាណាព្យាបាលទារកនិងកុមារចំនួនជាង ១៦០នាក់ ដែលជាកម្មករនិយោជិតកំពុងបំពេញការងារនៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល នេះផងដែរ។ 

 

គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឳពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល។ 

 

ហេដ្ឋារចនាសម្ព័ន្ធនៃអគារទារកដ្ឋាន រោងចក្រ ម៉ាវ៉ល ហ្គាមិន មានដូចជា បន្ទប់បំបៅកូន, បន្ទប់គេងទារក, បន្ទប់គេងកុមារតេះតះ, បន្ទប់សកម្មភាព និងសិក្សា, បន្ទប់មុជទឹក, បន្ទប់ទឹក, ឡាវ៉ាបូកុមារ, ឡាវ៉ាបូមនុស្សធំ, បង្គន់កុមារ, បង្គន់មនុស្សធំ, បន្ទប់បោកគក់, បន្ទប់កម្តៅអាហារ, ទ្វាអាសន្ន, កន្លែងផ្តល់ព័ត៌មាន និងការិយាល័យ។ 

 

នៅក្នុងទារកដ្ឋានបានបំពាក់សម្ភារៈ បរិក្ខារ និងរៀបចំជាពិសេសដើម្បីធានាសុវត្ថិភាព និងសុខភាពដល់ទារក កុមារ និងបុគ្គលិកទារកដ្ឋានមានដូចជា៖ បំពាក់សំណាញ់នៅតាមបង្អួចទាំងអស់ ដើម្បីការពារសត្វមូស ឬសត្វល្អិតចូលក្នុងទារកដ្ឋាន និងមានទំហំបង្អួចសមស្រប និងបំពាក់ប្រព័ន្ធ បញ្ចេញបញ្ចូលខ្យល់ ដែលធ្វើឱ្យមានលំហូរខ្យល់ចេញចូលគ្រប់គ្រាន់ក្នុងអគារទាំងមូល, បំពាក់អំពូលបំភ្លឺ ដែលមានកម្រិតពន្លឺ និងការបំភ្លឺ ស្របតាមបទដ្ឋានកម្រិតពន្លឺ និងការបំភ្លឺនៅតាមបន្ទប់នីមួយៗ, បំពាក់ប្រអប់សង្គ្រោះបឋម បំពង់ពន្លត់អគ្គិភ័យ ឧបករណ៍ចាប់ផ្សែង កណ្តឹងអាសន្ន ច្រកទ្វារអាសន្ន ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់សំខាន់ៗ និងបំពាក់កង្ហារនៅតាមបន្ទប់នីមួយៗ, ផ្ទៃកញ្ចក់នៅតាមទ្វារ និងបង្អួច គឺជាប្រភេទកញ្ចក់ស្ងោរស្វិត និងរឹងមាំល្អ ដើម្បីការពារការប្រេះបែក ឬខូចករណីកុមារវាយ ឬគប់របស់លេងចំ, ក្រាលកម្រាលស្នោរក្រាស់នៅបន្ទប់សកម្មភាព ជញ្ជាំង បន្ទប់គេងទារក និងបន្ទប់គេងកុមារតេះតះ ដើម្បីការពារកុមារពីការប៉ះទង្គិចក្បាល និងដួល៕

 

#MLVT #HENGSour


{gallery}3117{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.