Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករ គ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង បានរួមចំណែកលើកស្ទួយវប្បធម៌ អភិវឌ្ឍន៍សង្គម និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ

 អង្គារ, 18 កក្កដា 2023 17:12  |  4208 times  |   Print  |   Email
  • Image Gallery
ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករ គ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង បានរួមចំណែកលើកស្ទួយវប្បធម៌ អភិវឌ្ឍន៍សង្គម និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ

(ភ្នំពេញ)៖ ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករ គ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង សុទ្ធតែបានរួមចំណែកដល់ការលើកស្ទួយវប្បធម៌ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងសម្រាប់ជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ 

ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តមបណ្ឌិត អុិត សំហេង ទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូសមាគមអ្នកភ្លេង ដឹកនាំដោយលោក ម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិសមាគម នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ 

 

នាឱកាសនោះ លោក  ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា សមាគមអ្នកភ្លេង ទើបបង្កើតតាមប្រកាសលេខ ២៥៣១ ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ លោកបន្តថា ចក្ខុវិស័យ និងគោលបំណងរបស់សមាគមអ្នកភ្លេង គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាងគឺ ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។ 

សមាគមប្រកាន់យកពាក្យស្លោក ឧបសគ្គគឺជាសាលារៀន ការលំបាកគឺជាឱកាស។ សមាគមចែករំលែក និងផ្ទេរចំណេះដឹង បទពិសោធន៍ដែលពួកគាត់ភាគច្រើនសុទ្ធតែមានបទពិសោធនន៍ខ្ពស់ ហើយឆ្លងកាត់ ៥ជំនាន់ ដើម្បីរួមគ្នាបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យខាងតូរតន្រ្តី។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានសំដែងនូវការពេញចិត្ត និងគាំទ្រចំពោះគំនិតផ្តួចផ្តើមប្រមែប្រមូលធនធានមនុស្សវ័យចំណាស់ជំនាន់មុនដែលមានទេពកោសល្យនិងបានឆ្លងកាត់បទពិសោធន៍ច្រើនជំនាន់ ហើយបានបង្កើតបាននូវស្នាដៃក្នុងជំនាន់នីមួយៗ  ដើម្បីប្រមូលផ្តុំគ្នាជាក្រុមជួយជ្រោមជ្រែង ថែរក្សាមរតកពីយូរយាណាស់មកហើយ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានចេះ បានដឹង ចូលរួមលើកស្ទួយវប្បធម៌ ថែរក្សាតម្លៃនៃសិល្បៈវប្បធម៌ជាតិ។ 

 

ឯកឧត្តមបណ្ឌិតបានលើកឡើងថា បច្ចុប្បន្ន តែងមានរំហូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ ពិសេសតាមរយៈបណ្ដាញសង្គម តួយ៉ាងការវិវត្តនៃសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជា ទោះបីចម្រៀងតន្ត្រីសម័យមានការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ក៏អត្ថន័យចម្រៀនមរតកដើមនៅតែពីរោះ មានខ្លឹមសារអប់រំល្អៗច្រើន ដែលយើងជាកូនចៅជំនាន់ក្រោយគួរតែសិក្សារៀនសូត្រតាម អភិរក្សថែរក្សាមរតកដើមដូនតាជំនាន់មុន និងបន្តស្នាដៃឱ្យបានល្អទៅថ្ងៃអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សិល្បៈក៏ជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់សមិទ្ធផលដែលជាតិធ្លាប់មាន កំពុងកសាង និងបណ្ដុះបណ្ដាលស្មារតីចូលរួមសម្រាប់យុវជន យុវតី ដូច្នេះសមាគមអ្នកភ្លេងក៏អាចចូលរួមបញ្ជ្រាបគំនិតទាំងអស់នេះបានផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្រ្តី នឹងរៀបចំដាក់កម្មវិធីបណ្ដុះបណ្ដាលផ្នែកតូរតន្រ្តីនេះ ទៅក្នុងគម្រោងនៃគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ និងយុវជន ១លាន៥សែននាក់ ដែលរាជរដ្ឋាភិបាល នឹងផ្តល់ការបណ្តុះបណ្តាលដោយមិនគិតថ្លៃ ហើយថែមទាំងផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបណ្តុះបណ្តាលទៀត។ សេវាកម្មតូរតន្ត្រីក៏មានទីផ្សារការងារគួរសមដែរ ខណៈនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលនានាក៏ត្រូវការសេវាកម្មតូរតន្ត្រីនេះច្រើន ដែលជាមុខរបរមួយសម្រាប់ជួយជីវភាពផង និងចូលរួមលើកស្ទួយដល់វប្បធម៌ជាតិយើងផង៕


{gallery}2224{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.