Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែក ឆ្នាំ២០២៦ ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់អភិវឌ្ឍកម្ពុជា

 សុក្រ, 10 កក្កដា 2026 08:37  |    ផ្សព្វផ្សាយដោយ MLVT  |  114 ដង  |   បោះពុម្ព  |   Email
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែក ឆ្នាំ២០២៦ ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់អភិវឌ្ឍកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែក ឆ្នាំ២០២៦ ចំនួន ១៨នាក់ ក្នុងនោះនិស្សិតស្រី ៧នាក់ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ និស្សិតជ័យលាភីទាំងនេះ មកពីក្រសួង ស្ថាប័ន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅតាមសាកលវិទ្យាល័យនានាក្នុងសាធារណរដ្ឋឆែក នាខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

 

ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ប្រើប្រាស់ឱកាសដ៏មានតម្លៃនេះឱ្យអស់លទ្ធភាព ដោយខិតខំសិក្សារៀនសូត្រ អភិវឌ្ឍសមត្ថភាព និងបង្ហាញពីសក្តានុពលរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានជំរុញឱ្យនិស្សិតកសាងបណ្តាញទំនាក់ទំនងជាមួយនិស្សិត និងអ្នកជំនាញអន្តរជាតិ ដើម្បីពង្រីកចំណេះដឹង បទពិសោធ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

លោកជំទាវបានគូសបញ្ជាក់ថា យុវជនកម្ពុជាបច្ចុប្បន្នមានឱកាសកាន់តែទូលំទូលាយក្នុងការទទួលបានការអប់រំ និងជំនាញកម្រិតខ្ពស់ ដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ និស្សិតក៏អាចដើរតួនាទីជាអ្នកផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា តាមរយៈការបង្ហាញពីតថភាពពិតនៃការអភិវឌ្ឍរបស់ប្រទេស និងកាលានុវត្តភាពវិនិយោគទៅកាន់មិត្តភក្តិ និងអ្នកវិនិយោគបរទេស។

 

ក្នុងឱកាសនេះដែរ លោកជំទាវបានលើកឡើងពីបេសកកម្មសំខាន់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត ការពង្រឹងរបបសន្តិសុខសង្គម និងការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ក្រសួងក៏បានបន្តពង្រីកឱកាសការងារជូនប្រជាពលរដ្ឋ រួមទាំងពលករវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងប្រព័ន្ធទូរស័ព្ទ Hotline លេខ ១២៩៧ ដើម្បីសម្រួលដល់ការស្វែងរកការងារ និងការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ។

 

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានសម្តែងនូវក្តីសង្ឃឹមថា និស្សិតជ័យលាភីទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធថ្មីៗពីសាធារណរដ្ឋឆែក ហើយវិលត្រឡប់មកបម្រើមាតុប្រទេសវិញ ក្នុងនាមជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព គុណវុឌ្ឍិ និងនវានុវត្តន៍ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន៕

#MLVT #HENGSour



ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.