Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាចូលរួមអបអរសាទរភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៤

 អង្គារ, 09 មិថុនា 2026 18:08  |    ផ្សព្វផ្សាយដោយ MLVT  |  87 ដង  |   បោះពុម្ព  |   Email
កម្ពុជាចូលរួមអបអរសាទរភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៤

(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្លូវការដែលរៀបចំដោយនាយកដ្ឋានភាពជាដៃគូនៃអង្គការ ILO ដើម្បីអបអរសាទរកម្មវិធីភាពជាដៃគូរវាងអង្គការ ILO-សាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។  

 

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបន្តរីកចម្រើនដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាពជាដៃគូនេះនាំមកនូវការអភិវឌ្ឍ និងផលជះវិជ្ជមានដល់វិស័យការងារនៅកម្ពុជា តាមរយៈការគាំទ្របច្ចេកទេសដល់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលបានរួមចំណែកដល់ការពង្រឹងក្របខណ្ឌគាំពារសង្គមរបស់កម្ពុជា និងការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមសម្រាប់បងប្អូនកម្មករនិយោជិត។ កិច្ចប្រឹងប្រែងទាំងនេះកំពុងជួយឱ្យកម្ពុជាខិតកាន់តែជិតទៅរកចក្ខុវិស័យនៃប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ភាពធន់ និងគោលការណ៍ «មិនទុកអ្នកណាម្នាក់ចោល» (Leaves No One Behind)។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពនៃភាពជាដៃគូលើផ្នែកសុវត្ថិភាព និងសុខភាពការងារ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាព និងការពង្រឹងកិច្ចសន្ទនាសង្គម ក៏ដូចជាការដោះស្រាយវិវាទការងារ និងការអធិការកិច្ចការងារ តាមរយៈគំនិតផ្តួចផ្តើមកាតាលីករសកល(GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលបានក្លាយជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

 

ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកភាពជាដៃគូដ៏មានតម្លៃនេះ ដោយឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀនសូត្រពីគ្នា គឺជាកត្តាដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងកាលានុវត្តភាពដែលកំពុងវិវត្តនៅក្នុងពិភពការងារ។

 

តំណាងអង្គការ ILO និងសាធារណរដ្ឋកូរ៉េបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងកម្មវិធីភាពជាដៃគូ ILO-កូរ៉េ និងបានស្វាគមន៍ចំពោះសមិទ្ធផលដែលសម្រេចបាននៅកម្ពុជា ជាពិសេសលើផ្នែកសន្តិសុខសង្គម, សុវត្ថិភាព និងសុខភាពការងារ, កិច្ចសន្ទនាសង្គម និងការពង្រឹងស្ថាប័នការងារ៕

#MLVT #HENGSour



ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.