Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ទទួលជួបពិភាក្សា ការងារជាមួយលោក Yoshio Kondo នាយកក្រុមហ៊ុន Procast Asia Co.,Ltd

 អង្គារ, 24 តុលា 2017 12:43  |    Written by MLVT  |  3388 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ទទួលជួបពិភាក្សា ការងារជាមួយលោក Yoshio Kondo នាយកក្រុមហ៊ុន Procast Asia Co.,Ltd

នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Yoshio Kondo នាយកក្រុមហ៊ុន Procast Asia Co.,Ltd បានដឹកនាំគណប្រតិភូនៃសមាគម Toukaizaikai ដែលជាសមាគមមួយមានក្រុមហ៊ុនផ្នែកឧស្សាហកម្ម ផ្នែកសេវាកម្ម ផ្នែកវេជ្ជសាស្ត្រ ហិរញ្ញវត្ថុ សរុបជាង៣០០ក្រុមហ៊ុនជាសមាជិក ដើម្បីស្វែងយល់ពីភាពអនុគ្រោះ និងលក្ខខណ្ឌការងារដែលពាក់ព័ន្ធនឹងការវិនិយោគនៅប្រទេសកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង មានប្រសាសន៍ថា នៅពេលខាងមុខនេះ ក្រុមហ៊ុន Procast Asia នឹងពង្រីកគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលអាចផ្ដល់នូវកាលានុវឌ្ឍភាពបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាការបង្កើតនូវឱកាសការងារថ្មីៗជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបណ្ឌិត បានជូនដំណឹងទៅប្រតិភូសមាគម គណប្រតិភូនៃសមាគម Toukaizaikai នូវព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងភាពអនុគ្រោះ និងលក្ខខណ្ឌការងារ ក៏ដូចជាភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ពិសេសកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ក្នុងដំណាក់កាលបច្ចុប្បន្ននេះ លើសពីនេះ គឺភាពរឹងមាំនៃសន្តិភាព និងស្ថិរភាពពេញប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា សមាគមបានចាប់ផ្ដើមធ្វើការសិក្សាស្វែងយល់ តាមរយៈព័ត៌មាននានារួចហើយ គ្រាន់តែសមាគមត្រូវធ្វើការពិនិត្យស្ថានភាពជាក់ស្ដែងនៅកម្ពុជាបន្ថែមទៀត ដើម្បីយល់ដឹងកាន់តែប្រាកដច្បាស់។ លោក Yoshio Kondo នាយកក្រុមហ៊ុន Procast Asia co.,Ltd ប្រចាំនៅកម្ពុជា បានបញ្ជាក់ដែរថា ទៅថ្ងៃអនាគត សមាគម Toukaizaikai នឹងពង្រីកវិនិយោគទុននៅប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបាននិងកំពុងសាងសង់សាកលវិទ្យាល័យមួយ ដើម្បីបណ្ដុះបណ្ដាលលើជំនាញថែទាំជនចាស់ជរា កសិកម្ម និងទេសចរណ៍ នៅតំបន់ខាំកូស៊ីធី ស្ថិតក្នុងខណ្ឌសែនសុខ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ក្នុងការសាងសង់អគារសាកលវិទ្យាល័យថ្មីនេះ។ ទោះយ៉ាងណា លោកនាយកក្រុមហ៊ុន Procast មិនទាន់អាចបញ្ជាក់ពីទំហំវិនិយោគទុន និងថ្ងៃចាប់ផ្ដើមការវិនិយោគនៅឡើយទេ ដោយសារត្រូវរង់ចាំបញ្ចប់ការត្រួតពិនិត្យជាក់ស្ដែង និងត្រូងឆ្លងកាត់បែបបទគតិយុត្តនៅកម្ពុជា ជាច្រើនដំណាក់កាលតទៅទៀត៕

 



ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាស័យដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.