ភាសាខ្មែរ
get
Home
About us
Summary of MLVT
History of MLVT
Legislation
Minister Photo Gallary
Institutional Structure
Management Stucture
Policies and Plan
Magazines & Newsletters
Official Docs
Royal Code
Royal Decree
Sub Decree / Decision
Laws Related to Labour, Social Security & Vocational Training
Prakas
Decision
Notification/Guidelines
Announcements
Wishing Letter
Conventions
Others
Contact
Ministries
Provincial Departments
ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ PrinterEmail
Monday, 21 October 2013 14:32
|
Written by MLVT
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ អេស អូ អេស ដែលដឹកនាំដោយលោកស្រី ស៊ូបា មូទី អគ្គលេខាធិការរង នៃអង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ថា ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ន អង្គការភូមិកុមារ SOS បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ដែលក្នុងនោះបានសាងសង់ភូមិកុមារ SOS បានចំនួន ៥ កន្លែង តាមបណ្តារាជធានី-ខេត្ត រួមមានៈ ភូមិកុមារ SOS នៅភ្នំពេញ, ភូមិកុមារ SOS នៅសៀមរាប, ភូមិកុមារ SOS នៅបាត់ដំបង, ភូមិកុមារ SOS នៅរតនៈគីរី និងភូមិកុមារ SOS នៅក្រចេះ ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ទៀតថា អង្គការភូមិកុមារ SOS បានជួយកុមារកម្ពុជាជាច្រើនក្នុងកម្មវិធីថែរក្សាតាមគ្រួសារ, កម្មវិធីពង្រឹងគ្រួសារមណ្ឌលសង្គមកិច្ច, កម្មវិធីអាហារូបត្ថម្ភ, មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀន សំដៅលើកកម្ពស់ និងការពារសិទ្ធិកុមារ នៅកម្ពុជា ។ លោកស្រីបានបន្តទៀតថា អង្គការគ្រោងដាក់សម្ភោធភូមិកុមារ SOS ដែលទើបសាងសង់រួច នៅខេត្តក្រចេះ នាពេលឆាប់ៗនេះហើយ ។ គួរបញ្ជាក់ផងដែរថា អង្គការនឹងមានគម្រោងពង្រីកភូមិកុមារ SOS ចំនួន ២ កន្លែងបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត និងខេត្តព្រៃវែងផងដែរ ។ ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ រវាងអង្គការភូមិកុមារ SOS និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលកន្លងមក ក្នុងគោលដៅជួយដល់កុមារកម្ពុជាដែលត្រូវការថែទាំជាអចិន្រ្តៃយ៍ ដោយមិនប្រកាន់ពូជសាសន៍ ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណ្ណតិទី៥នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ សំដៅផ្តល់ភាពកក់ក្តៅដល់កុមារ និងលើកកម្ពស់សិទ្ធិក្នុងការរស់នៅរបស់កុមារ ។ ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តវិវឌ្ឍន៍រីកចម្រើនទៅមុខទៀត ដើម្បីជួយដល់កុមារទាំងអស់នៅកម្ពុជាទាំងមូល ដែលកំពុងជួបការលំបាក គ្មានទីពឹង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត នឹងមានអង្គការភូមិកុមារ SOS បន្ថែមទៀតនៅគ្រប់រាជធានី-ខេត្ត សម្រាប់ការពារ និងផ្តល់ប្រយោជន៍ដល់កុមារកម្ពុជាទាំងមូល ព្រោះថា កុមារ គឺជាទំពាំងស្នងឫស្សី ៕...
Read more...
អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ
Saturday, 19 December 2015 15:20
|
Written by MLVT
អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់កម្លាំងពលកម្មឆ្នាំ២០១៥
Wednesday, 11 February 2015 15:15
|
Written by MLVT
ការពង្រឹងការអនុវត្តវិធានការបន្ថែមដើម្បីដោះស្រាយករណីពលករទេសន្តរប្រវេសន៏ខ្មែរដែលទើបវិលត្រឡប់ពីព្រះរាជាណាចក្រថៃឡង់ដ៏
Tuesday, 08 July 2014 15:11
|
Written by MLVT
អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់កម្លាំងពលកម្មឆ្នាំ២០០៣
Saturday, 31 May 2003 15:08
|
Written by MLVT
សេចក្តីសម្រេច ពីការបង្កើតលេខាធិការដ្ឋានអចិនត្រៃប្រចាំស្ថានទូតកម្ពុជានៅប្រទេសថៃឡង់ដ៏
Monday, 22 September 2014 15:08
|
Written by MLVT
សេចក្ដីណែនាំស្តីពី និតិវិធីនៃការផ្តល់ភាពស្រប់ច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃឡង់ដ៏
Friday, 19 September 2014 15:05
|
Written by MLVT
សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំកសាងសេចក្តីព្រៀងច្បាប់តុលាការការងារ
Friday, 05 September 2014 15:03
|
Written by MLVT
សេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារតាមដានវិភាគ និងវាយតម្លៃការអនុវត្តន៍យុទ្ធសាស្ត្រ
Monday, 18 August 2014 14:35
|
Written by MLVT
អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ
Friday, 31 October 2014 14:31
|
Written by MLVT
318
...
320
321
322
323
324
...
326
327
Page 323 of 328