Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី ស្តីពី​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០១៨

 Monday, 25 September 2017 15:26  |    Written by MLVT  |  3741 times  |   Print  |   Email
កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី ស្តីពី​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០១៨

កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ស្តីពីការពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨។ ក្រោយពីការពិភាក្សាប្រកបដោយភាពចាស់ទុំ កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖

-ភាគីនីមួយៗ បានបញ្ជាក់ពីគោលជំហរផ្លូវការរបស់ខ្លួនចំពោះមុខគ្នា ជាមួយនិងហេតុផលបឋមក្នុងការសម្រេចយកតួលេខរបស់ភាគីនីមួយៗ

-ភាគីសហជីពបានអបអរសាទរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជាអត្ថប្រយោជន៍ ក៏ដូចជាការសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ជាពិសេសចំពោះ៖

(១) ការផ្តល់សេវារថយន្តក្រុងសាធារណៈសម្រាប់ដឹកបងប្អូនកម្មករកម្មការិនីដោយឥតគិតថ្លៃ សម្រាប់ រយៈពេល ២ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩

(២) ការយកចិត្តទុកដាក់ចំពោះកម្មការិនីមានផ្ទៃពោះ ដោយបានសម្រេចផ្តល់ប្រាក់ខែ ១២០% សម្រាប់សម្រួលនៅពេលឆ្លងទន្លេ

(៣) ការផ្តល់អត្ថប្រយោជន៍មួយទៀតពីបេឡាជាតិរបបសន្តិសុខសង្គម ដល់កម្មការិនីមានផ្ទៃពោះ ក្នុងករណីសម្រាលបានកូនចំនួនមួយនាក់ ដោយទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល ចំពោះកូនភ្លោះពីរនាក់ទទួលបាន ៨០ម៉ឺនរៀល និងចំពោះកូនភ្លោះបីនាក់ទទួលបាន ១២០ម៉ឺនរៀល ដោយអត្ថប្រយោជន៍នេះនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ

(៤) ការអនុញ្ញាតឱ្យកម្មករកម្មការិនីទាំងអស់ ទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ចាប់ពីឆ្នាំ២០១៨ តទៅ

(៥)ការយកចិត្តទុកដាក់ចំពោះរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពរបស់កម្មករ ដែលកន្លងមកត្រូវបង់ថ្លៃពាក់កណ្តាល(៥០%) ដោយនិយោជក និងនិយោជិត។ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០១៨ ទៅ បងប្អូនកម្មករនិយោជិត មិនចាំបាច់បង់តទៅទៀតទេ គឺនិយោជក(ក្រុមហ៊ុន) ទទួលរ៉ាប់រងបង់លើការចំណាយនេះទាំងអស់ (១០០%)។

(៦)ការចិត្តទុកដាក់ចំពោះរបបសន្តិសុខសង្គម ផ្នែកសោធននិវត្តន៍ ដោយចាប់ពីឆ្នាំ២០១៩ ទៅ កម្មករនិយោជិតទាំងអស់ នឹងទទួលបានប្រាក់សោធននិវត្តន៍(ប្រាក់រឺត្រែត) មានន័យថាពេលនៅមានកម្លាំងធ្វើការ ក៏ទទួលប្រាក់ខែ ហើយពេលចាស់ទៅធ្វើការមិនកើតក៏មានប្រាក់សោធននិវត្តន៍ ដូចជាមន្ត្រីរាជការដែរ និង

(៧) ការបន្តមិនយកពន្ធលើអត្ថប្រយោជន៍ផ្សេងៗ។

-ជាចុងក្រោយ ភាគីនីមួយៗ បានកំណត់នូវកាលបរិច្ឆេទដើម្បីប្រជុំពិភាក្សានាពេលបន្ទាប់ទៀត៕

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.