Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីផ្សព្វផ្សាយយុទ្ធនាការ ផ្តល់ភាពស្របច្បាប់ដល់ពលករ ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ

 Tuesday, 05 September 2017 19:06  |    Written by MLVT  |  4015 times  |   Print  |   Email
ពិធីផ្សព្វផ្សាយយុទ្ធនាការ ផ្តល់ភាពស្របច្បាប់ដល់ពលករ ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ

នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករ ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ នៅទីស្តីការក្រសួងការងារ។ ក្នុងពីធីខាងលើ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍ថា ប្រសិនបើយុទ្ធនាការផ្ដល់ភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសថៃ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើជាមួយរាជរដ្ឋាភិបាលថៃនេះ បញ្ចប់ទៅដោយជោគជ័យ រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាថា នឹងដំណើរការងារផ្ដល់ភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសម៉ាឡេស៊ីបន្តទៀត។ ឯកឧត្តមបានលើកឡើងបន្តថា ក្រុមការងារចល័តរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ នៃក្រសួងការងារកម្ពុជា កំពុងយុទ្ធនាការ១០០ថ្ងៃ ចុះបើកផ្ដល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងបណ្ណ OCWC ដល់ពលករខ្មែរនៅថៃចំនួន ១៦ម៉ឺននាក់ ដែលធ្វើលិខិតទាំងនេះហើយ ប៉ុន្តែមិនទាន់ទទួលបាន ដើម្បីសម្រួលឲ្យពួកគេ ទទួលបានសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការធ្វើការ និងរស់នៅប្រទេសថៃ។ យុទ្ធនាការនេះ បានចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដោយគណៈកម្មការនឹងបញ្ជូនក្រុមចល័តចំនួន៤ក្រុមបន្ថែមទៀត ដើម្បីចុះបើកផ្ដល់តាមរោងចក្រធំៗទាំង២០០រោងចក្រ ដែលមានប្រើប្រាស់ពលករខ្មែរលើសពី៧០នាក់។ ចំពោះកម្រៃសេវាផ្លូវការ ក្នុងការបើកផ្ដល់សំណុំឯកសារទាំងនេះមានចំនួន ៩៥០បាត។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបន្ថែមថា ក្រៅពីការចែកលិខិតឆ្លងដែនដែលនៅសេសសល់ ក្នុងយុទ្ធនាការ១០០ថ្ងៃនេះ ក្រសួងការងារ និងក្រសួងពាក់ព័ន្ធ ក៏នឹងបើកការធ្វើលិខិតឆ្លងដែនថ្មី ជូនពលករមិនទាន់មានលិខិតឆ្លងដែនផងដែរ។ ការធ្វើលិខិតឆ្លងដែនលើកនេះ គឺឆាប់រហ័សជាងពេលមុន ពោលគឺធ្វើតែមួយថ្ងៃបានតែម្តង ជាមួយតម្លៃ ២,៣៥០បាត ស្មើនឹងជាង ៦៨ដុល្លារអាមេរិក ហើយគ្រោងធ្វើឲ្យបាន ៥០០នាក់ ក្នុងមួយថ្ងៃទៀតផង។ សូមបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ មានចំនួន ១,០៥០,០០០នាក់ ក្នុងចំណោមពលករទាំងនោះ មានពលករជាង៧០ម៉ឺននាក់ ជាពលករស្របច្បាប់ ខណៈដែលជាង៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ។ ការបើកយុទ្ធនាការសម្របសម្រួលជូនពលករខ្មែរ ឲ្យទទួលបានសិទ្ធិស្របច្បាប់ទាំងនេះ ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីមួយ មានការដាក់ទោសធ្ងន់ធ្ងរដល់ពលករបរទេស ដែលធ្វើការខុសច្បាប់នៅប្រទេសរបស់ខ្លួន និងថៅកែជនជាតិថៃទាំងឡាយណា ដែលទទួលយកពលករបរទេសធ្វើការ ដោយមិនមានច្បាប់អនុញ្ញាត។ ប៉ុន្ដែទោះជាយ៉ាងណាច្បាប់ថ្មីនេះ ត្រូវបានពន្យារពេលអនុវត្តរហូតដល់ទៅ ៦ខែ ដើម្បីទុកឱកាសឲ្យពលករទាំងអស់បំពេញឯកសារស្របច្បាប់៕

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.