Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីប្រកាសផ្សព្វផ្សាយ និងចុះហត្ថលេខាលើកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជា

 Thursday, 31 August 2017 16:50  |    Written by MLVT  |  3771 times  |   Print  |   Email
ពិធីប្រកាសផ្សព្វផ្សាយ និងចុះហត្ថលេខាលើកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជា

នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងចុះហត្ថលេខាលើកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជា នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានលើកឡើងខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីកំណត់គោលដៅជំនាញកម្លាំងពលកម្មសម្រាប់យុវជនដែលកំពុងសិក្សា ក៏ដូចជាសិស្សដែលបានបោះបង់ការសិក្សា ហើយមិនមានលទ្ធភាពបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈផ្លូវការ និងដើម្បីកសាងកម្លាំងពលកម្មដែលប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងផលិតភាពការងារខ្ពស់សម្រាប់ការប្រកួតប្រជែង និងការងារពេញមួយជីវិត សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងសង្គម ក៏ដូចជាការកសាងខឿនសេដ្ឋកិច្ចកម្ពុជា នាពលេបច្ចុប្បន្ន និងនាពេលអនាគត តាមរយៈគុណភាព និងសមត្ថិភាពនៃកម្លាំងពលកម្ម។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ដោយទទួលបានការចូលរួមចំណែកពីការកិច្ចសហប្រតិបត្តិការយ៉ាងល្អ ពីសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ពិសេសក្រុមអង្គការសហប្រជាជាតិនៅកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្តកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវ៖

១. ការស្រាវជ្រាវប្រសិទ្ធភាពម៉ាក្រូសេដ្ឋកិច្ច នៃវិនិយោគក្នុងការអប់រំ និងអភិវឌ្ឍជំនាញត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយ

២. ការពង្រឹងប្រព័ន្ធវិញ្ញាបនបត្រស្ថាប័ន TVET ដោយផ្អែកលើឧស្សាហកម្ម និងស្តង់ដារអាស៊ាន។

៣. ការពង្រឹងការសម្របសម្រួល និងផ្តល់ការអប់រំជាមូលដ្ឋាន និងកម្មវិធី TVET។

៤. កម្មវិធិជំនាញប្រកបដោយគុណភាពឆ្លើយតបទីផ្សារ សម្រាប់វិស័យអាទិភាពអាចឲ្យយុវជនរកបាន។

៥. ទីផ្សារពលកម្ម និងកម្មវិធីស្ម័គ្រចិត្តត្រូវបានដាក់ឲ្យប្រើជាផ្លូវការសម្រាបើយុវជន និងស្រ្តីក្មេង។

៦. មានភាពជាដៃគូក្នុងវិស័យឧស្សាហកម្មអាទិភាព ដើម្បីផ្តល់ឱកាសឲ្យអ្នកស្ម័គ្រចិត្ត កូនជាង និងអ្នកហាត់ការ។

៧. ស្រាវជ្រាវ និងផ្សព្វផ្សាយពីប្រសិទ្ធភាពម៉ាក្រូសេដ្ឋកិច្ច នៃការវិនិយោគក្នុងការអប់រំ និងកញ្ចប់បណ្តុះបណ្តាលសម្រាប់សហគ្រិនភាពនៅជនបទ។

៨. មេរៀនអប់រំសហគ្រិនភាពត្រូវបានពង្រីកដល់ស្ថាប័នអប់រំមធ្យមសិក្សា និងកម្មវិធី TVET។

៩. ការអប់រំសហគ្រិនភាព និងការបណ្តុះបណ្តាលអាជីវកម្មហ្នឹងកន្លែង ដែលយុវជននៅក្រៅសាលាអាចរកបាន។

១០. សេវាអភិវឌ្ឍអាជីវកម្មត្រូវបានពង្រីក។

១១. ក្រសួងពាក់ព័ន្ធបានទទួលការបំពាក់បំប៉នចំណេះដឹងអំពីសិទ្ធិយុវជននៅពេលធ្វើការ។

១២. ភាគីពាក់ព័ន្ធសំខាន់ៗ និងសាធារណជនចេះដឹងច្រើនអំពីសិទ្ធិយុវជននៅពេលធ្វើការ។

១៣. យុវជនគ្មានការងារ និងយុវជនងាយរងភាពគ្មានការងារធ្វើបានទទួលព័តមានច្បាស់លាស់អំពីសិទ្ធិពួកគេ និងទស្សនវិស័យការងារ។

១៤. កម្មវិធីអប់រំក្នុងរោងចក្រដល់យុវជនកំពុងធ្វើការ។

១៥. បំណិនជីវិតផ្អែកលើសហគមន៍ និងសាលា និងកម្មវិធីមិត្តអប់រំមិត្តត្រូវបានពង្រីកដោយផ្សាយសារជំរុញឲ្យមានកិច្ចការពារសិទ្ធិការងារយុវជន ដល់យុវជន និងក្មេងជំទង់ឯទៀត។

ឯកឧត្តមបានបន្ថែមថា ក្នុងរយៈពេលជាងមួយទសវត្សកន្លងមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៧% ហើយកំណើននេះ ក៏នៅតែបន្តកើនក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ត្រូវបានចាត់ទុកថាជាសេដ្ឋកិច្ចខ្លាមួយថ្មី នៅតំបន់អាស៊ី។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ បានជំរុញឱ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ការពង្រីកទីក្រុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនានា ដែលជាកម្លាំងចលករទាក់ទាញកម្លាំងពលកម្មពីទីជនបទមកកាន់ទីក្រុង។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំប្រែស្ថានភាពកម្ពុជាពីប្រទេសដែលអន់ថយខាងផ្នែកសេដ្ឋកិច្ច ជាមួយនឹងអត្រាខ្ពស់នៃភាពក្រីក្រ ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយគោលដៅសង្គមសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល គឺធ្វើការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០៕

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.