Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអនុញាតិឲ្យលោក Vic Van Vuuren នាយកទទួលបន្ទុកកិច្ចការសហគ្រាសនៃអង្គការILO នៅទីក្រុងហ្ស៊ឺណែវ ដឹកនាំសហការីចូលជួបសម្តែងការងារគួរសមនិងពិភាក្សាការងារ ស្តីពីសហគ្រិនភាពនៅកម្ពុជា

 Thursday, 24 August 2017 20:25  |    Written by MLVT  |  3545 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអនុញាតិឲ្យលោក Vic Van Vuuren នាយកទទួលបន្ទុកកិច្ចការសហគ្រាសនៃអង្គការILO នៅទីក្រុងហ្ស៊ឺណែវ ដឹកនាំសហការីចូលជួបសម្តែងការងារគួរសមនិងពិភាក្សាការងារ ស្តីពីសហគ្រិនភាពនៅកម្ពុជា

នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញាតិឲ្យលោកVic Van Vuuren នាយកទទួលបន្ទុកកិច្ចការសហគ្រាសនៃអង្គការILO នៅទីក្រុងហ្ស៊ឺណែវ ដឹកនាំសហការីចូលជួបសម្តែងការងារគួរសមនិងពិភាក្សាការងារស្តីពីសហគ្រិនភាពនៅកម្ពុជា នៅទីស្តីការក្រសួង។ ក្នុងជំនួបទ្វេភាគីនេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះតំណាងអង្គការ ILO និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកម្ពុជា និងអង្គការអន្តរជាតិខាងការងារILO ដែលកន្លងមកបានរួមចំណែកជាច្រើនក្នុងការលើកកម្ពស់វិស័យការងារ នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។ លោក Vic Van Vuuren បានលើកឡើងថានេះជាលើកទី២ហើយដែលលោកមានវត្តមានក្នុងប្រទេសកម្ពុជា ហើយលោកសង្កេតឃើញថាកម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងការរីកចម្រើននេះ លោកបញ្ជាក់ថាវត្តមានរបស់លោកនាពេលនេះគឺដើម្បី ពិនិត្យមើលលទ្ធភាពក្នុងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ILO ពិសេសក្រសួងការងារលើការបណ្តុះបណ្តាលលើសហគ្រិនភាពនៅកម្ពុជា។ គួររំលឹកផងដែរថាកន្លងមក កម្មវិធីសិស្សាស្តីសហគ្រិនភាពបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស(NTTI)និងសាលាមួយចំនួនទៀតនៅក្រោមក្រសួងការងារ ដែលលោកយល់ឃើញថា សហគ្រិនភាពគឺជាកម្មវិធីដ៏មានសារៈសំខាន់មួយក្នុងចំណោមកម្មវិធីទាំង៧របស់ អង្គការខាងការងារILOដែលបានដាក់ចេញ។ ប្រភពនៃការងារទៅថ្ងៃអនាគតការបង្កើតសហគ្រិនគឺជារឿងសំខាន់ ព្រោះសហគ្រិនមិនត្រឹមតែជួយបង្កើតចំណូលដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា និងកាត់បន្ថយការចំណាក់ស្រុកទៅធ្វើការងារនៅក្រៅប្រទេសជាដើម។ដូច្នេះ ទើបបានជាអង្គការអន្តរជាតិបានចាត់ទុកថាសហគ្រិនគឺជាកំលាំងចលករដ៏សំខាន់ក្នុងការចូលរួមអភវិឌ្ឍប្រទេសជាតិ។ លោកបានបញ្ជាក់បន្តថា គោលបំណងរបស់លោកនាពេលនេះផងដែរ គឺផ្តោតទៅលើការធ្វើអាជីវកម្មខ្នាតតូចនិងមធ្យម ដែលវិស័យនេះបានចូលរួមដល់ការអភិវឌ្ឍសង្គម និងចូលរួមដល់វិស័យបរិស្ថាន តែត្រូវមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានោះលោកបញ្ជាក់ជំហរអង្គការILO និងនៅតែបន្តសហការជាមួយ ជាមួយនិងILOនៅប្រទេសថៃ និងILO នៅប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ក្រសួងការងារលើកម្មវិធីបណ្តុះបណ្តាលសហគ្រិនក៏ដូចជា លើវិស័យផ្សេងៗទៀត និងចាត់ទុកកម្ពុជាជាប្រទេសគម្រូក្នុងការបណ្តុះបណ្តាលសហគ្រិន សម្រាប់ប្រទេសផ្សេងៗទៀត។ពិសេសលោកចង់ឲ្យកម្ពុជាទទួលបានកំណត់ត្រាពិភពលោក ក្នុងការបណ្តុះបណ្តាលសហគ្រិនច្រើនជាងគេនៅលើពិភពលោ។ ជាការឆ្លើយតបឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានចាត់ទុកថាវត្តមាននាយកសហគ្រាសរបស់អង្គការខាងការងារ ILO ពិតជាបានរួមចំណែកយ៉ាងខ្លាំងចំពោះការបណ្តុះបណ្តាលសហគ្រិននៅកម្ពុជា ពិសេសវាជាទស្សនៈទានមួយដ៏មានសារៈសំខាន់ក្នុងការបណ្តុះសហគ្រិន ដែលអាចបង្កើតការងារដល់ពលរដ្ឋខ្មែរស្របពេលដែលកំណើនប្រជាជនកម្ពុជាមានការកើនឡើង ហើយតម្រូវការការងារក៏មានការកើនឡើងផងដែរ។ឯកឧត្តមលើកឡើងថា គោលបំណងរបស់តំណាងILO គឺស្របទៅតាមគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ និងគោលនយោបាយជាតិស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស ដែលរាជរដ្ឋាភិបាលទើបអនុម័តថ្មីៗនេះ។គោលនយោបាយនេះក៏បាននិយាយពីការអភិវឌ្ឍសហគ្រិនភាព ដែលគោលនយោបាយនេះពិតជាមានសារៈសំខាន់ និងមានផលប្រយោជន៍ច្រើនណាស់ក្នុងការបង្កើតឱកាសការងារនៅនិងកន្លែង និងបង្កើតការងារសំខាន់នៅក្នុងប្រទេស។ពិសេសគោលនយោបាយនេះបានបង្កើនសមត្ថភាពដល់យុវជនឲ្យចេះបង្កើតការងារដោយខ្លួនឯង ដើម្បីបង្កើតផលិតភាព និងបង្កើតអាជីវកម្មដោយខ្លួនឯង និងមានចំណេះដឹងក្នុងការគ្រប់គ្រង់ជាដើម។ឯឧត្តមបញ្ចាក់បន្ថែមថា ដើម្បីធ្វើការគាំទ្រសកម្មភាពបណ្តុះបណ្តាលសហគ្រិនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពរាជរដ្ឋាភិបាលមានគម្រោងបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្រិះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីផ្តល់កម្ចីដល់សហគ្រិនដែលមានបំណងបង្កើតសហគ្រាស ឬអាជីវកម្មវដោយខ្លួនឯង ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជម្រុញឲ្យមានសហគ្រិននៅកម្ពុជាឲ្យកាន់តែច្រើនឡើង គោលនយោបាយនេះបានចូលរួមពង្រឹងសេដ្ឋកិច្ចជាតិ និងកាត់បន្ថយចំណាក់ស្រុក បង្កើតការងារធ្វើដល់ពលរដ្ឋខ្មែរ និងអាចធ្វើឲ្យកម្ពុជាឈានទៅសម្រេចបានជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រឹតខ្ពស់ក្នុងឆ្នាំ២០៣០នាពេលខាងមុខ។ ជាមួយគ្នានោះដែលតំណាងអង្គការILO បានលើកឡើងពីឱកាសហាត់ការនៅ អង្គការអន្តរជាតិខាងការងាររយៈពេល៦ខែឬរយៈពេលវែងដល់មន្ត្រីរបស់កម្ពុជាផងដែរ ក្នុងនោះលោកលើកឡើងឱកាសនៃការហាត់ការនៅអង្គការILO បានចាប់ផ្តើមយូរមកហើយតែមិនដែលឃើញមន្ត្រីកម្ពុជា ណាមួយបានដាក់ពាក្យដើម្បីហាត់ការនៅអង្គការILOនេះឡើយ ហើយលោកចង់ឃើញមន្ត្រីកម្ពុជា ទទួលបានបានការហាត់ការនៅអង្គការអន្តរជាតិមួយនេះ ព្រោះពួកគេមិនត្រឹមតែទទួលបានប្រាក់ខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ការងារ ចំណេះជំនាញ យកត្រឡប់មកអភិវឌ្ឍប្រទេសជាតិខ្លួនវិញ។

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.