Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាតិឲ្យលោកស្រី Makiko Matsumoto អ្នកឯកទេសផ្នែកមុខរបរ របស់អង្គការអន្តរជាតិខាងការងារ(ILO) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 Tuesday, 22 August 2017 12:36  |    Written by MLVT  |  3622 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អនុញ្ញាតិឲ្យលោកស្រី Makiko Matsumoto អ្នកឯកទេសផ្នែកមុខរបរ របស់អង្គការអន្តរជាតិខាងការងារ(ILO) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតិឲ្យលោកស្រី Makiko Matsumoto អ្នកឯកទេសផ្នែកមុខរបរ របស់អង្គការអន្តរជាតិខាងការងារ(ILO) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារភ្នំពេញ។ មានមតិស្វាគមន៍ចំពោះវត្តមានរបស់លោកស្រី Makiko Matsumoto និងសហការី ឯកឧត្តមបានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបំផុត របស់អង្គការ ILO ជាមួយនិងកម្ពុជាពិសេសលើវិស័យការងារនាពេលកន្លងមក ជាពិសេសការចូលរួមគាំទ្ររហូតដល់សម្រេចបាននូវការបង្កើតឡើងនូវគោលន យោបាយជាតិស្តីពីការងារ និងមុខរបរ ២០១៥-២០២៥ ហើយថ្មីៗនេះរៀបចំឱ្យមានផែនការសកម្មភាព រយៈពេលបីឆ្នាំសម្រាប់អនុវត្តគោលនយោបាយនេះឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទៅនឹងកំណើនរីកចំរើនខាងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគទុននៅកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ផែនការនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រតិបត្តិការការងាររបស់ខ្លួន សំដៅសម្រេចឱ្យបាននូវគោលដៅទាំងឡាយដែលបានដាក់ចេញ។ ឯកឧត្តមបានផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះងអង្គការ ILO ដែលមានគម្រោងបន្តជួយកម្ពុជាក្នុង ការរៀបចំឱ្យមានគោលការណ៍ ណែនាំមួយដែលសំដៅប្រើប្រាស់ធនធនក្នុងស្រុកដើម្បីបង្កើនផលិតផលក្នុងស្រុក ទន្ទឹមនឹងនេះគោលការណ៍ណែនាំនេះ ជាត្រីវិស័យមួយ សម្រាប់តម្រង់ទិសឱ្យមានភាពស៊ី សង្វាក់គ្នាក្នុងអនុវត្ត គោលនយោបាយនានា ជាពិសេស គោលនយោបាយជាតិស្តីពីការងារ និងមុខរបរ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម គោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងក្របខណ្ឌ គោលនយោបាយស្តីពីកិច្ច គាំពារសង្គម។ ឯកឧត្តមបានឯកភាពចំពោះការលើកឡើងពីសារសំខាន់ក្នុងបំពេញនូវគម្លាតតាមរយៈការផ្សារភ្ជាប់ជាមួយវិស័យពាក់ព័ន្ធក្នុងការគាំទ្រទៅដល់និរន្តភាព និងការអភិវឌ្ឍន៍ នៃឧស្សាហ កម្ម រួមទាំងចង្វាក់នៃការផ្គត់ផ្គង់ សេវាគំាទ្រនានា ការបង្កើតការងារសមរម្យ និងការរៀបចំរចនាសម្ព័ន្ធទីផ្សារ។ លោកស្រី Makiko បានសំដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់គិតគូរទៅដល់ការអភិវឌ្ឍន័វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលជាវិស័យមួយដ៏សំខាន់ក្នុងការគាំទ្រទៅដល់វិស័យឧហ្សាហកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត។ លោកស្រីបញ្ជាក់បន្តថា គោលបំណង់របស់លោកស្រីនិងសហការរីមកក្នុងពេលនេះគឺដើម្បីស្វែងរកការពិគ្រោះយោបល់ ពីដៃគូពាក់ព័ន្ធបន្ថែមទៀត ពិសេសក្រសួងការងារតែម្តងដើម្បីសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រីចំពោះការអនុវត្តផែនការសកម្មភាពនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាដែលមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ កម្រឹតនៃការរីកចម្រើននោះគឺបានមកពីការចូលរួមលើវិស័យជាច្រើនក្នុងនោះវិស័យឧហ្សាហកម្មគឺជាផ្នែកមួយដ៏សំខាន់ រួមចំណែកយ៉ាងខ្លាំងដល់កំណើននៃការអភវិឌ្ឍសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន ផ្តល់នូវឱកាសការងារសមរម្យ និងប្រកបដោយផលិត ភាព។ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខណ្ឌគតិយុត្ត គឺជាជំហានដំបូងដ៏សំខាន់បំផុតផងដែរ ដើម្បីលើកកម្ពស់ការងារសមរម្យ ព្រមទាំងនាំឱ្យកម្មករនិយោជិតឈានទៅរកបច្ចេកវិទ្យា ការអប់រំ ទីផ្សារការងារ និងការបណ្ដុះបណ្ដាល សម្រាប់ឈានទៅសម្រេចបាននូវ ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងទំហំផលិតកាន់តែធំ ដែលបទពិសោធន៍ប្រទេស មួយចំនួនដូចជាជប៉ុន និងកូរ៉េ ដែលបានអភិវឌ្ឍន៍រីកចម្រើនតាមរយៈឧស្សាហកម្មដំបូង របស់ខ្លួន ពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ។ ជាចុងក្រោយលោកស្រីតំណាងអង្គការអន្តរជាតិខាងការងារ(ILO)បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដែលបានបង្ហាញនូវសកម្មភាពគាំទ្រចំពោះ គម្រោងរបស់អង្គការ(ILO)កន្លងមក៕

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.