Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានទទួលជួបឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង ប្រចាំនៅកម្ពុជា

 Monday, 07 August 2017 16:42  |    Written by MLVT  |  4217 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានទទួលជួបឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង ប្រចាំនៅកម្ពុជា

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង ប្រចាំនៅកម្ពុជាដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ក្នុងជំនួបទ្វេភាគីនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជានិងអាឡឺម៉ង កន្លងមកពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជាក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច។ការបញ្ជាទិញទំនិញពីកម្ពុជា ពីសំណាក់អាឡឺម៉ង់ពិតជាបានផ្តល់ការងារជាច្រើនដល់ពលរដ្ឋកម្ពុជា ដែលនេះពិតជាបានរួមចំណែកក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាក់ស្តែងទំហំពាណិជ្ជកម្មដែលកម្ពុជានាំចូលក្នុងទីផ្សារ អាឡឺម៉ង់មានមិនក្រោម១ពាន់លានដុល្លានោះទេ។ ឯកឧត្តមបណ្ឌិតបានជម្រាបជូនភ្ញៀវ ថាកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ ជាសេនាធិការផ្ទាល់បានយកចិត្តទុកដាក់ចំពោះ ការអភិវឌ្ឍវិស័យវាយនភ័ណ្ឌ កាត់ដេរជាច្រើន។ឯកឧត្តមរំលឹកថាក្នុងរយៈពេល៤ទៅ៥ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានតំឡើងប្រាក់ឈ្នួលដល់កម្មករកម្មការិនីជាបន្តបន្ទាប់ ជាក់ស្តែងក្នុងខែសីហា ឆ្នាំ២០១៧នេះ ក្រសួងក៏និងរៀបចំ ការចចារប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០១៨ខាងមុខនេះផងដែរ។ លើសពីនេះទៀត ក្រសួងបានសម្លឹងមើលពីផែនការជាច្រើនដើម្បីអភិវឌ្ឍលើវិស័យវាយណភ័ណ្ឌកាត់ដេររយៈពេលយូរផងដែរ ដោយក្រសួងបានរៀបចំគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ២០១៥-២០១៥ រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាដើម ដែលគោលនយោបាយទាំងនេះសុទ្ធសឹងតែ ជាការលើកកម្ពស់ និងអភិវឌ្ឍលើវិស័យការងារឲ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបញ្ជាក់បន្តថា លើសពីនេះទៀត ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀតរាជរដ្ឋាភិបាលនៅតែបន្ត និរន្តរភាពលើវិស័យឧហ្សាហកម្មកាត់ដេរឲ្យកាន់តែមានសន្ទុះឡើង តាមរយៈការបង្កើនផលិតភាព និងគុណភាពរបស់ផលិតផលស្របតាមស្តង់ដាអន្តរជាតិ រក្សាទីផ្សារនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រក្សាគោលនយោបាយពាណិជ្ជកម្ម ដោយផ្សារភ្ជាប់ទៅនិងសង្គម សំដៅរក្សាគន្លឹះជោគជ័យក្នុងវិស័យនេះ។ ឯកឧត្តមជម្រាបជូនបន្តថា ដោយឡែកចំពោះក្រមសីលធម៌អធិការកិច្ច ដែលក្រសួងបានរៀបចំ បច្ចុប្បន្ន ក្រសួងបានរៀបចំរួចរាល់ហើយ នៅឡើយតែពិនិត្យទៅលើទិដ្ឋភាពបច្ចេកទេស និងច្បាប់ប៉ុណ្ណោះ មិនយូរទេ ក្រសួងនឹងដាក់ឲ្យប្រើប្រាស់នូវឯកសារនេះស្របនឹងផែនការអភិវឌ្ឍរបស់ក្រសួង ដែលបានដាក់ចេញ និងចូលរួមអភិវឌ្ឍឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឯកឧត្តមពិតជាវាយតម្លៃខ្ពស់ចំពោះគម្រោងGIZ របស់ប្រទេសអាឡឺម៉ង់ ក្នុងប្រទេសកម្ពុជា ដែលគម្រោងនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួម និងអភិវឌ្ឍលក្ខខណ្ឌការងារ ឲ្យកាន់តែប្រសើរឡើងនៅតាមរោងចក្រកាត់ដេរ និងបានផ្តល់សិទ្ធិ ព្រមទាំងផលប្រយោជន៍ជាច្រើនទៀតចំពោះវិស័យឧហ្សាហកម្មកាត់ដេរនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូតពិតជាមានសុទិដ្ឋិនិយមចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតទាំងក្នុងជីវភាពរស់នៅ និងសិទ្ធសេរីភាព។ឯកឧត្តមផ្ទាល់បានមើលឃើញពីការវិវឌ្ឍនៅកម្ពុជាគួរឲ្យកត់សម្គាល់ ពិសេសវិស័យឧហ្សាហកម្មកាត់ដែរ។ឯកឧត្តមបញ្ជាក់ថា ក្នុងមួយឆ្នាំៗសហគមន៍អ៊ឺរ៉ុប ក្នុងនោះមានប្រទេសអាឡឺម៉ង់ គឺជាដៃគូរដ៏រឹងមាំ ជាមួយកម្ពុជាក្នុងការទទួលទិញផលិតផលពីកម្ពុជា នេះដោយសារតែមានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងទីផ្សារអ៊ឺរ៉ុប ក្នុងនោះមានប្រទេសអាឡឺម៉ងជាដើម។ក្នុងជំនួបនោះឯកឧត្តមមានប្រសាសន៍ថាតាមរយៈគម្រោងរបស់អង្គការGIZ ក៏និងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ តែឯកឧត្តមក៏ថាអាចនិងមានកិច្ចសហប្រតិបត្តិការបន្តទៀត ដើម្បីមើលនៅចន្លោះប្រហោងដែលមិនទាន់ បានអភិវឌ្ឍឲ្យគ្រប់ជ្រុងជ្រោយ។ ក្នុងជំនួបនោះដែរឯកឧត្តម ក៏បានគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសចុះជួប កម្មករកម្មការិនីនៅតាមបណ្តារោងចក្រ នេះជាជំហានអភិវឌ្ឍមួយថ្មីរបស់រាជរដ្ឋាភិបាល ចំពោះការយកចិត្តទុកដាក់ដល់កម្មករនិយោជិត។ បន្ទាប់ពីបានស្តាប់ចំពោះការពន្យល់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីរួចមក ឯកឧត្តមអគ្គរដ្ឋទូតពិតជាកោតសសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធសិរីភាព និងការរស់នៅរបស់កម្មករនិយោជិត៕

 

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.