Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនៅអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

 Tuesday, 11 July 2017 12:59  |    Written by MLVT  |  3716 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនៅអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនៅអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នាឱកាសនេះលោក SUZUKI ប្រធានអង្គការ បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយឆ្លៀតឱកាសអញ្ជើញមកទស្សនកិច្ចនិងពិភាក្សាការងារនៅក្រុមហ៊ុនរបស់លោក។ លោកប្រធានបានជម្រាបជូនថា អង្គការនេះមានសាខាចំនួន ១៣សាខា នៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារ ប្រឹក្សាយោបល់ និងជួយគាំទ្រដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងរៀបចំបែបបទថ្មីសម្រាប់ការទទួលកម្មសិក្សាការីពីប្រទេសផ្សេងៗ ស្របតាមច្បាប់ថ្មី ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍គណៈប្រតិភូ និងជម្រាបជូនថា កម្មសិក្សាការីខ្មែរនៅជប៉ុន មានចំនួនជិត ៥០០០ នាក់ នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនមួយចំនួននៅប្រទេសជប៉ុន និងបានកោតសរសើរដល់និយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខ្មែរមកធ្វើការ និងយកចិត្តទុកដាក់ដល់សិក្ខាកាម ដោយផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសខ្ពស់ដល់កម្មសិក្សាការីខ្មែរអាចសិក្សាពីមិត្តជប៉ុន ព្រមទាំងរបៀបរបបរស់នៅ និងវិន័យការងារ ហើយពេលត្រឡប់វិញពួកគេនឹងក្លាយជាមនុស្សល្អ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឱ្យមានការពង្រឹងកិច្ចសហការល្អរវាងប្រទេសទាំងពីរ និងគាំទ្រដល់ការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីខ្មែរមកជប៉ុនបានកាន់តែច្រើនថែមទៀត ព្រមទាំងជួយក្រសួងក្នុងការរៀបចំបែបបទផ្សេងៗស្របតាមនីតិវិធីនៃច្បាប់ថ្មី និងផ្តល់ជំនួយបច្ចកទេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មសិក្សាការីខ្មែរឱ្យស្របតាមតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន។ លោកប្រធានអង្គការ ក៏បានសម្តែងនូវការរីករាយដែលកម្មសិក្សាការីខ្មែរពេញចិត្តនឹងការងារនៅជប៉ុន ហើយលោកនឹងខិតខំឱ្យមានសិក្ខាកាមខ្មែរមកធ្វើការនៅប្រទេសជប៉ុន កាន់តែច្រើនថែមទៀត។ លោកប្រធានក៏បានជម្រាបបន្ថែមថា ក្រោយចុះកិច្ចព្រមព្រៀង អង្គការលោកនឹងមានការចុះអធិការកិច្ច ដើម្បីពិនិត្យមើលគ្រប់ក្រុមហ៊ុននាំពលករមកជប៉ុនទាំងអស់ ដែលមាន ១៣ ចំណុច ស្របតាមច្បាប់ថ្មីរបស់ជប៉ុន ជាពិសេសការបណ្តុះបណ្តាលលើភាសា និងមុខជំនាញមួយចំនួន មុននឹងមកធ្វើការនៅជប៉ុន ដែលក្នុងនោះមានជំនាញ កសិកម្ម នេសាទ សំណង់ ផលិតអាហារ កាត់ដេរ មេកានិច និងមុខជំនាញផ្សេងៗ ព្រមទាំងមានបទពិសោធន៍លើការងារទាំងនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រ និងអរគុណចំពោះការស្វាគមន៍ និងសង្ឃឹមថាលោកនឹងជួយដល់ក្រុមហ៊ុនពីកម្ពុជាបានដឹងពីនីតិវិធីថ្មីៗ ស្របតាមច្បាប់របស់ប្រទេសជប៉ុន និងសូមអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខដើម្បីមានឱកាសពិភាក្សាការងារទាំងនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត។

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.