Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Warning

JUser: :_load: Unable to load user with ID: 527

ឯក​ឧត្តមបណ្ឌិត​រដ្ឋមន្ត្រី និងគណៈប្រតិភូ​អញ្ជើញទស្សនកិច្ច​ក្រុមហ៊ុន​ Tokyo Light Industrial Co.,LTD

 Tuesday, 11 July 2017 08:44  |    Written by  |  3753 times  |   Print  |   Email
ឯក​ឧត្តមបណ្ឌិត​រដ្ឋមន្ត្រី និងគណៈប្រតិភូ​អញ្ជើញទស្សនកិច្ច​ក្រុមហ៊ុន​ Tokyo Light Industrial Co.,LTD

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុន Tokyo Light Industrial Co.,LTD ដែលជាក្រុមហ៊ុនផលិតដបសាប៊ូ ហើយមានកម្មសិក្សាការីខ្មែរធ្វើការនៅទីនោះ។ តំណាងក្រុមហ៊ុនបានស្វាគមន៍ និងជម្រាបជូនអំពីប្រវត្តិនៃការបង្កើតក្រុមហ៊ុន ព្រមទាំងសកម្មភាពនានារបស់ក្រុមរបស់លោក តាំងពីសមាគមន៍មួយ ក្លាយទៅជាក្រុមហ៊ុនដែលមានសាខាជាច្រើនកន្លែង ហើយក្រុមហ៊ុនលោកមានការពេញចិត្តចំពោះសិក្ខាកាមខ្មែរ ដែលបានខិតខំយកចិត្តទុកដាក់ធ្វើការ និងមានលក្ខណៈសម្បត្តិល្អ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ និងកោតសរសើរចំពោះក្រុមហ៊ុន ដែលបានទទួលយកកម្មសិក្សាការីខ្មែរមកធ្វើការ ដើម្បីទទួលបាននូវមុខជំនាញបច្ចេកទេសវិជ្ជាជីវៈពីក្រុមហ៊ុន ដែលជាក្រុមហ៊ុនមួយមានកម្រិតបច្ចេកទេសខ្ពស់ទាំងសុវត្ថិភាព និងសុខភាព ព្រមទាំងបានស្នើសុំក្រុមហ៊ុនជ្រើសរើសសិក្ខាកាមខ្មែរឱ្យបានកាន់តែច្រើនថែមទៀត។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើការនៅទីនេះ សូមខិតខំធ្វើការងារ ដោយគោរពច្បាប់របស់ប្រទេសជប៉ុន រក្សាសាមគ្គីភាព ទំនាក់ទំនងល្អជាមួយជប៉ុន និងខិតខំរៀនបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ពេលចប់កិច្ចសន្យាវិលទៅប្រទេសវិញ ក្មួយៗនឹងមានជំនាញ និងលទ្ធភាពប្រកបរបរដោយខ្លួនឯង ឫស្វែងរកការងារធ្វើដែលប្រកបដោយភាពថ្លៃថ្នូរ និងប្រាក់កំរៃខ្ពស់។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ បានអញ្ជើញទស្សនាខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផងដែរ

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.