Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


វេទិកាជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

 Monday, 03 July 2017 13:15  |    Written by MLVT  |  4808 times  |   Print  |   Email
វេទិកាជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

នៅព្រឹកថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុង “វេទិកាជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។ ពិធីនេះទទួលបានការចូលរួម ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំបច្ចេកទេស ទាំងសាធារណៈ ឯកជន អង្គការ និងសមាគម ដែគូរអភិវឌ្ឍន៍ សមាគមសហព័ន្ធសិស្ស និសិ្សត TVET សាលាចំណេះទូទៅ ក្រុមហ៊ុនសហគ្រាសឯកជន និងសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណជាង ៧ពាក់នាក់។ ថ្លែងនៅក្នុងពិធីបើកវេទិកានេះ ឯកឧត្តមបណ្ឌិតបានធ្វើការកោតសរសើរដល់នាយកដ្ឋានព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបន្តរៀបចំវេទិកាជាតិនេះឡើងជាលើកទី៣ បន្ទាប់ពីវេទិកាលើកទី២ បានរៀបចំធ្វើឡើងក្នុងឆ្នាំ២០១៦ និងលើកទី១ ក្នុងឆ្នាំ២០១៥។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (សាធារណ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល) និយោជក ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ តំណាងអាណាព្យាបាល និងក្មួយៗយុវជន សិស្ស និស្សិតទាំងអស់ដែលបានសហការ និងគាំទ្រក្នុងការរៀបចំវេទិកានេះ។ វេទិកាជាតិថ្ងៃនេះ គឺជាសកម្មភាពមួយដ៏សំខាន់ ក្នុងចំណោមសកម្មភាព សំខាន់ៗផ្សេងៗទៀតរបស់ក្រសួង សំដៅលើកកម្ពស់ការយល់ដឹងពីតួនាទីដ៏សំខាន់ចាំបាច់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបច្ចុប្បន្ន និងទៅអនាគត ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍកម្លាំងពលកម្មជំនាញដ៏មានប្រសិទ្ធភាព ដើម្បីឈានចូលទីផ្សារការងារដោយងាយស្រួល ឆាប់រហ័ស និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់នៅក្នុងស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត។ ជាពិសេស វាមានសារៈសំខាន់ចំពោះក្មួយៗសិស្ស និស្សិត និងយុវជនដែល តែងតែព្រួយបារម្ភអំពី ជំនាញ ការងារ និងកន្លែងដែលខ្លួនគួរតែធ្វើការ។ ការរៀបចំវេទិកាជាតិលើកទី៣នេះ មិនត្រឹមតែជួយតម្រង់ទិសដៅការងារសម្រាប់យុវជនប៉ុណ្ណោះទេ តែវាមានគោលបំណងសំខាន់ៗ៤រួមមាន ១)លើកកម្ពស់ការយល់ដឹង និងជំរុញការផ្លាស់ប្តូរផ្នត់គំនិតមកលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការច្រើន ២)ផ្តល់នូវព័ត៌មានពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអាហារូបករណ៍ និងព័ត៌មានទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ៣)តាំងបង្ហាញស្នាដៃសិស្ស និស្សិតរបស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជន ៤)បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្នែកឯកជន និងអង្គការជាតិ អន្តរជាតិ។ ឯកឧត្តមបណ្ឌិតបានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នេះបានចាត់ទុក “ការអភិវឌ្ឍធនធានមនុស្ស” ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួននៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ជាងនេះទៅទៀត កម្ពុជាបានកំណត់នូវគោលដៅសេដ្ឋកិច្ចជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០ ដើម្បីសម្រេចគោលដៅសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវ “គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២០” ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូប ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ប្រកបដោយសមធម៌ ហើយគោលនយោបាយនេះក៏ត្រូវរៀបចំឡើងឲ្យមានភាពស៊ីសង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាព លើសពីនេះយើងបានធ្វើកំណែទម្រង់ថ្មីជាប្រវត្តិសាស្ត្រមួយទៀត ក្នុងពេលថ្មីៗនេះ គឺការបង្កើតឡើងនូវក្របខ័ណ្ឌគុណវុឌ្ឍិកម្ពុជា (CQF) ដើម្បីបង្កើតឱ្យមានជណ្តើរឡើងទៅកម្រិតខ្ពស់ និងស្ពានតភ្ជាប់គ្នារវាងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រព័ន្ធការអប់រំទូទៅ និងពិភពការងារសំដៅបើកច្រកចេញ-ចូលងាយបត់បែន សម្រាប់ប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសម្រេចចិត្តកំណត់ផ្លូវសិក្សារៀនសូត្រដោយខ្លួនឯងដែលឆ្លើយតបទៅនឹងសំនួរថា តើពេលណា? ជំនាញអ្វី? កម្រិតណា? និងនៅទីកន្លែងណា? ដែលយើងចង់ទទួលការបណ្តុះបណ្តាលដំបូង ឬការបណ្តុះបណ្តាលឡើងវិញ។ ហើយនៅថ្ងៃមុខ រាជរដ្ឋាភិបាលនឹងប្រគល់ការគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់មកស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)។

 

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.